ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួន ជូនដល់ គ្រួសារចំនួន ២ ដែលមានសមាជិកអ្នកបើកទូកនេសាទបីនាក់ ត្រូវបានសមត្ថកិច្ចព្រំដែនវៀតណាម ឃាត់ខ្លួន កាលពីពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្នុងនោះមានក្មេងអាយុ ១២ឆ្នាំម្នាក់ត្រូវបានសួរនាំដោយសមត្ថកិច្ចជំនាញ ហើយបច្ចុប្បន្នក្មេងប្រុសត្រូវបានដោះលែងមកវិញដោយសុវត្ថិភាពហើយ។
ការចុះជួបសំណេះសំណាលជាមួយពលរដ្ឋនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ម្សិលមិញនេះនៅភូមិ កោះខ្យង ឃឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។