More

    ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកពីរផ្សេងគ្នា

    spot_img

    បាត់ដំបង! យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់នៅតាមបណ្តាស្រុកមួយចំនួន ហើយក្នុងនោះស្រុកចំនួន០២រងផលប៉ះពាល់បណ្តាលអោយខូចខាតលំនៅឋានសរុបចំនួន១៥ខ្នងផ្ទះ។

    របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមស្រុកចំនួន០២ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើក្នុងនោះរួមមាន! ស្រុកគាស់ក្រឡបណ្តាលអោយខូចខាតអស់ចំនួន ១០ខ្នងផ្ទះ និងស្រុកសំពៅលូន បណ្តាលអោយខូចខាតចំនួន ៥ខ្នងផ្ទះ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

    ជាមួយគ្នានេះដែរ អាជ្ញាធរនិងសត្ថកិច្ចបាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដើម្បីត្រៀមជំនួយយកទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img