More

    ក្រុមការងារ សមាគម អ.ម.ត. ខេត្តកោះ កុង នាំយកថវិកា និងអង្ករ ប្រគល់ជូនគ្រួសារសពយោធិន ដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់

    spot_img

    កោះកុង÷ លោក ហាក់ ឡេង អភិបាលរង ខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងសមាគមសិស្ស-និស្សិតអារូបករណ៍  សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ប្រធានសមាគម អ.ម ត.
    នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកបច្ច័យចំនួន ៤.២១៥.០០០រៀល និងអង្ករចំនួន ១៥ បាវ ទៅប្រគល់ជូន លោកមេបញ្ជាការកំបន់ប្រតិបត្តិការសឹកកោះកុង ដើម្បីបន្តប្រគល់ជូនក្រុមគ្រួសារដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មគ្មានថ្ងៃវិលវិញ។

    លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុងទាំងអស់ បានបង្ហាញក្តីសោកស្ដាយ និងអាឡោះអាល័យជាពន់ពេក នៅស្មារតីវីរ:ភាពអង់អាច ក្លាហាន របស់យោធិនចំនួន ១៥ នាក់ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។

    លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានទទួលស្វាគមន៍ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងកក់ក្តៅ និងសំដែងការអរគុណ នៅទឹកចិត្តសប្បុរសធម៌ ដែលបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពក្នុងថ្ងៃនេះ។

    ពាក់ព័ន្ធនិងឧបទ្ទវហេតុផ្ទុះគ្រប់គ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី ៣ នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិ យមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លើសការពិត តាមបណ្ដាសង្គមនានា ធ្វើឲ្យសាធារណៈជនទាំងក្នុង និងក្រៅប្រទេស មានការភាន់ច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី ៣ ក្នុងខេត្តកំពង់ស្ពឺ បានបង្កឱ្យយោធិន ចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតរងរបួស។

    គួររំលឹកថា ថ្ងៃនេះជាថ្ងៃខួប ៧ ថ្ងៃរបស់នាយទាហាន នាយទាហានរង ដែលបានពលីសជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់ បានជួបឧបទ្ទវហេតុផ្ទុះគ្រាប់ កាល ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ នៅទីបញ្ជាការយោធភូមិភាពទី ៣ ក្នុងខេត្តកំពង់ស្ពឺ ដោយបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះ ចាស់ៗ ខូចគុណភាព៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img