More

    ផ្ទះបរិច្ចាគនៅតែមានសារសំខាន់សំរាប់ពលរដ្ឋទូទៅជាកន្លែងផ្តល់ស្បៀងអាហារនិងសម្ភារប្រើបានសំរាប់អ្នកខ្វះខាត

    spot_img

     

    (ប៉ៃលិន) រហូតមកដល់ថ្ងៃទី២៩ខែមេសានេះផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។

    ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជាប្រហុកផ្អកត្រីងៀត ទឹកត្រីទឹកស៊ីអីវមានទាំងអង្ករនិងសម្ភារ:ប្រើប្រាស់មួយចំនួនធំមកដាក់ផ្ទះបរិច្ចាគនេះជាហូរហែរ។ និងមានបងប្អូនអ្នកខ្វះខាតតែងតែទៅទទួលយកសម្ភារ:និងគ្រឿងបរិភោគទាំងនោះយកទៅប្រើប្រាសនិងបរិភោគជារើយៗផងដែរ។

    សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិតដ៍ថ្លៃថ្លាប្រកបដោយមនុស្សធម៌ពីសណាក់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនដែលលោកជំទាវជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕

    spot_img

    អត្ថបទទាក់ទង

    spot_img