More

    អគ្គិភ័យឆាបឆេះរោងជាងឈើមួយកន្លែងដោយមិនដឹងមូលហេតុ

    spot_img

    (បាត់ដំបង) រោងជាងឈើមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល ២៣និង២០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំនុចភូមិតាសាញជើង ឃុំតាសាញ ស្រុក សំឡូត ខេត្តបាត់ដំបង ។

    ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលអោយឆេះរោងជាងឈើមួយកន្លែងដែលមានទំហំ ១៥ គុណ ២០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី(ឆេះអស់ទាំងស្រុង)រួមជាមួយ ,ម៉ូទ័រ០៦គ្រឿង ,ម៉ាសុីន ០២គ្រឿង ,ម៉ាសុីនវាល ០១គ្រឿង ,តាប ០១ ,ឈើប្រណិត០៥ម៉ែត្រគីប ,គ្រែប្រអប់ ០៤ ,ទ្វា ២៦ និងដើមធុរ៉េន ០៥ដើមផងដែរ ដែលមានម្ចាស់ឈ្មោះ ឈួ សំអាត ភេទប្រុស អាយុ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ ប៊ុន ចាន់ថា អាយុ ៤៥ឆ្នាំ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរយើងនៅមិនទាន់ដឹងថាផ្តើមចេញពីអ្វីនោះទេ ហើយភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០៣រថយន្តផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img