More

    ប្រតិភូថៃ និងប្រតិភូកម្ពុជាបានរៀបចំគម្រោងកីឡាករជិះកង់ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និតរវាងពីប្រទេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត

    spot_img

    (ឧត្តរមានជ័យ) ការរៀបចំព្រឹត្តិការ កីឡាជិះកង់អាច ជាទេសចរណ៏មួយរវាងប្រទេសនិងប្រទេស ជិតខាងគឺពិតជាមានសារ:សំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនា ដោយឥតឈប់ឈរ ថែមទាំងផ្តល់នូវកំណើនសេដ្ធកិច្ចអត្ថប្រយោជន៏ដល់បងប្អូននៅតាមសហគមន៏បានយ៉ាងល្អ។

    ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៤នេះ ប្រតិភូថៃនិងប្រតិភូកម្ពុជាបានជួបជំនួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំព្រឹតិ្តការណ៍ ហើយក៏ជាគម្រោងលើកទី២ សម្រាប់ក្រុមកីឡាករជិះកង់ដើម្បីបង្កើនមិត្តភាពរវាងប្រទេស កម្ពុជានិងប្រទេសថៃ ឲ្យកាន់តែមានភាពស្និទ្ធស្នាលកាន់ ខ្លាំងជាងនេះទៅទៀត។

    ជាមួយគ្នានេះដែរ លោកវរសេនីយ៏ឯក ជីរ៉ាត់ ឈួងឆាំ ប្រធានប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាថៃ បានដឹកលោកប្រធានមន្ទីរមន្ត្រីពាក់ព័ន្ធ មកពីខេត្តសុរិន្ទ ជួបជំនួបពិភាក្សាគ្នាជាមួយរដ្ធបាលខេត្តឧត្តរមានជ័យដើម្បី រៀបចំគម្រោងជិះកង់ដើម្បី ពីប្រទេស នឹងបង្កើននូវភាពទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត ជាបន្តបន្ទាប់ ។

    ប្រតិភូថៃបានស្នើរទៅដល់រដ្ឋបាលខេត្តឧត្តរមានជ័យជួយចូលរួមសហការសម្របសម្រួលនៅឯកសារផ្សេងៗដើម្បីរៀបចំកីឡាជិះកង់ ដែលប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ហើយក្នុងនោះដែរ ក្នុងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃក៏បានលើកឡើងថា នៅក្នុង ការជិះកង់ដើម្បីចំណងមិត្តភាពនេះដែរគឺខាងភាគីថៃស្នើឲ្យខាងភាគីកម្ពុជាជួយ រៀបចំនូវសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ បង្កឲ្យមានភាពរលូន ។

    ឯកឧត្តមអ៊ុនសុភ័ក្ត្រអភិបាល រងខេត្តតំណាងឲ្យឯកឧត្ដមប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ឲ្យដឹងថាចំពោះការស្នើសុំរវាងភាគីប្រទេសថៃដែលក្នុងកិច្ចប្រជុំនេះតែម្តងសម្រាប់ការរៀបចំ ប្រព្រឹត្ត ជិះកង់នៅក្នុងអំឡុងថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៤នាពេលដ៏ខ្លីខាងមុខនេះ លោកក៏ពុំទាន់ហ៊ានសម្រេចដែរ ដោយជាក់ស្តែងនៅចំពោះកិច្ចការងារនេះខាងលោកនឹងឆ្លងយោបល់ទៅដល់ឯកឧត្តមអភិបាលខេត្តជាមុនសិន ខណ:នៅពេលបានចំលើយរួច លោកនឹងជូនដំណឹងជូនទៅខាងភាគីថៃវិញ ដើម្បីសម្រេចជាផ្លូវការ ហើយកិច្ចការងារមួយនេះក៏មិនទុកឲ្យយូនោះដែរ មួយវិញទៀត ចំពោះ ការជិះកង់នេះផងដែរគឺជាលើកទីពីរហើយសម្រាប់ ខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ។

    គួររំលឹកថា បើយោងតាមរបាយការណ៏បញ្ជាក់ពីខាងភាគីថៃ ឲ្យដឹងទៀត ការរៀបចំព្រឹត្តការណ៏កីឡាជិះកង់ដើម្បី ចងសម្ព័ន្ធមេត្រីភាពឱ្យមានភាពស្និទ្ធស្នាលនេះផងដែរ គឺធ្វើឡើង មាន ចម្ងាយប្រវែង១៤៩គីឡូម៉ែត្រ ដោយធ្វើដំណើរចាប់ពី វេលាម៉ោង៦និង០០នាទីចេញពីគោដៅឆងចម ច្រកអន្តរជាតិអូរស្មាច់ឆ្ពោះមកកាន់ក្រុងសំរោង មកដល់ចំណុចផ្លូវបំបែកអក្សរT ជិះចេញទៅកាន់ស្រុកអន្លង់វែង ហើយក្រុមកីឡាជិះកង់ឡើងទៅតាមច្រកអន្តរជាតិជាំស្រងាំ វិញហើយក្នុងនោះខាងភាគីថៃក៏ស្នើឲ្យមាន ការចូលរួមពីភ្ញៀវអន្តរជាតិចូលរួមឲ្យបានច្រើនកុះករផងដែរ។ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img