(បាត់ដំបង)ដីព្រៃមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោងប្រហែល ១៩និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះដែរបង្កឡើងដោយជនមិនស្គាល់មុខបានដុតបណ្តាលអោយឆេះព្រៃលើដីទំនេរមួយកន្លែងតែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿងក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត៕