More

    ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៏ទោខូវលី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យជំនួសលោកឧត្តមសេនីយ៏ទោ ហួតសុធី ដែលបានផ្លាស់ប្តូរទៅជាស្នងការនៃស្នងការដ្ធាននគរបាលខេត្តសៀមរាប

    spot_img

    (ឧត្តរមានជ័យ)នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនិងឯកឧត្តសុីប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម​ ប៉ែនកុសល្យអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដែលកម្មវិធីនេះប្រារព្ធធ្វេីឡេីងនៅសាលាប្រជុំក្នុងបរិវេណរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។ នៅក្នុងនោះដែរការប្តេជ្ញាចិត្តរបស់ស្នងការថ្មីលោកឧត្តមសេនីយ៍ទោ ខូវលី បានលើកឡើងថា ចាប់ពីពេលនេះតទៅនឹងខិតខំប្រឹងប្រែងពង្រឹងបន្ថែម ដឹកនាំមន្ត្រីគនរបាល ក្រុងស្រុក ប៉ុស្តិ៏រដ្ធបាល ចំណុចឲ្យស្នងការខេត្តឧត្តរមានជ័យ ប្រកបដោយភាពទទួលខុសត្រូវ នេងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើឲ្យមានសុខសុវត្ថិភាពជូនបងប្អូនប្រជាក្នុងខេត្តទាំងមូលតែម្តង។ ជាមួយគ្នានេះ ឯកឧត្តម ប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ដោយលើកឡើងថា ស្នងការថ្មី ត្រូវតែចាត់ទុកជាត្រីវិស័យ ហើយយល់ដឹងនូវកាតព្វកិច្ចនៃការ ការពារ ទៅតាមតួនាទីជំនាញ និងយកទៅអនុវត្តនិងការពារបានយ៉ាងល្អ ជាប់ជាប្រចាំនិយាយជារួម កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យត្រូវបង្កើនការដាក់វេនយាមល្បាតទាំងយប់ ទាំងថ្ងៃដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានផ្សេងៗនៅតាមមូលដ្ធានរបស់ខ្លួន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កន្លងទៅកងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដ៏សំខាន់នេះ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែលចាំបាច់បំផុត ហើយត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដូច្នេះស្នងការថ្មី ត្រូវតែពង្រឹងលើកិច្ចការងារទាំងអស់នេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ដេីម្បីបន្តធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ និងលេីកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៏ផងដែរ។ ថ្លែងនៅក្នុង ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៨ខែមេដាឆ្នាំ២០២៤ម្សិលមិញនេះផងដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​  អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ធមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់ចេញនូវការណែនាំ និងផ្ដល់អនុសាសន៍មានចំនួន៤ចំណុចជាគន្លឹះសំខាន់ៗជូនដល់លោកខូវលី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលទើបនឹងផ្លាស់មកកាន់តំណែងនាពេលនេះយកទៅអនុវត្តដេីម្បីប្រសិទ្ធភាពការងារដូចខាងក្រោម៖ ទី/ ពង្រឹងតួនាទីភារកិច្ចដឹកនាំរចនាសម្ព័ន្ធ​ ទៅតាមផែនតួនាទីចាំបាច់​ ការិយាល័យជំនាញរហូតទៅដល់ប៉ុស្តិ៍រដ្ឋបាល​ ត្រូវមានធនធាន កន្លែងធ្វេីការ និងរបបហូបចុក  សុខមាលភាពរបស់មន្ត្រី និងព្យាករណ៍​ សន្និដ្ឋានជាមួយស្នងការរងទទួលជំនាញចំពោះសភាពការណ័បទល្មេីសដែលកំពុងកេីតមានឡេីងជាប្រភេទបទល្មេីស​ មធ្យម​ ធ្ងន់​ រឺ​ ស្រាល។ ការរៀបចំរបបប្រជុំប្រចាំសប្តាហ៍​ ប្រចាំខែ ពិសេសទការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។ ទី២/ បញ្ហាគ្រឿងញៀនជាវិបត្តិសកលដែលយេីងជាប្រទេសងាយរងផលប៉ះពាល់ ហើយគ្រឿងញៀននេះបានសាយភាយទៅដល់ភូមិសង្កាត់ ដែលយើងត្រូវតែរួមគ្នាទប់ស្កាត់មិនឲ្យមានការប្រេីប្រាស់ការជួញដូរ នៅតាមក្លឹបកម្សាន្ដ ពិសេសត្រូវចាត់វិធានការឲ្យបានដាច់ខាត។ ទី៣/ ត្រូវធ្វេីជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កេីនកិច្ចសហការជាមួយអង្គភាព និងមន្ទីរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព,  អប់រំអំពីបរិស្ថាន បំផុសការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​, បង្ក្រាបអំពេីលួចឆក់ប្លន់ ក្មេងទំនេីង។ ទី៤/ ត្រួតពិនិត្យនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៤ វរការពារព្រំដែនគោគទាំង២នៅទូទាំងខេត្តឧត្តរមានជ័យ ពិនិត្យពីសុខុមាលភាពជាក់ស្តែង និងធ្វេីរបាយការណ៍បញ្ជូនឡេីងមកថ្នាក់លេី ពិនិត្យពីធនធានមនុស្ស ពីជំនាញរបស់មន្ត្រី និងដាក់គ្រូបង្គោលដេីម្បីបណ្តុះបណ្តាលបន្ថែម ពិសេសពាក់ព័ន្ធជំនាញសន្តិសុខ។ សូមជម្រាបថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៏ទោ ខូវ លី អតីត ស្នងការនៃស្នងការដ្ធាននគរបាលខេត្ត កំពង់ឆ្នាំង ដោយបានផ្លាស់ប្តូរមកកាន់តួនាទីជាស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៏ទោ ហួតសុធី អតីត ស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ ដែលបានផ្លាស់ប្តូរទៅកាន់មុខតំណែងជាស្នងការនៃស្នងការដ្ធាននគរបាលខេត្តសៀបរាប ជំនួសលោកឧត្តមសេនីយ៏ទោ.តេង.ចន័្ទណាត.អតីតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានផ្លាស់ប្ដូរទៅកាន់មុខតំណែងជាស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដោយប្រកាសនៅព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២៤ នេះតែម្ដង។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img