ទំព័រដើម ទំព័រដើម រវល់ទៅធ្វើការទុកកូននៅផ្ទះ មកវិញកូនលង់ទឹកស្លាប់គួរឲ្យសង្វេគ

រវល់ទៅធ្វើការទុកកូននៅផ្ទះ មកវិញកូនលង់ទឹកស្លាប់គួរឲ្យសង្វេគ

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បន្ទាប់ពីឪពុកម្តាយ ទុកឲ្យប្អូនជួយមើលស្រាប់តែ ទៅលេងទឹកខាងក្រោយផ្ទះ បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពឈ្មោះ ស៊ីវ វិសាល ភេទប្រុសអាយុ១៣ខែជាកូនទី៥ក្នុងបន្ទុក។ មានឪពុក ឈ្មោះស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ និងម្តាយ ឈ្មោះ ជា សុភា អាយុ៤០ ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឪពុក និងម្តាយបានចេញទៅធ្វើការដូចសព្វដង ដោយទុកកូនឲ្យប្អូនជួយមើល ស្រាប់តែមកដល់ម៉ោងកើតហេតុ ដោយបាត់ជនរងគ្រោះមិនឃើញ ក៏នាំគ្នាដើររកស្រាប់តែឃើញអណ្តែតទឹកបាត់ទៅហើយ រួចនាំគ្នាស្រង់ និងសង្រ្គោះបឋមតែជាអកុសលជនរងគ្រោះ ស្លាប់បាត់ទៅហើយ ណាមួយដោយគ្រួសារមានការខ្វះខាត ទើបគ្រួសារសម្រេចចិត្ត យកសពកូនទៅរៀបចំចាត់ចែង នៅក្នុងវត្តគោកខ្សាច់តែម្តង។

ក្រោយកើតហេតុទើបរាយការណ៍ ដល់អាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យកោសល្យវិច្ច័យ រួចទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម