More

    បទល្មើសព្រៃឈើ នូវតែបន្តកាប់បំផ្លាញ់និងដឹកជញ្ជូនដោយម៉ូតូកែច្នៃ យ៉ាងអនាធិបតេយ្យ ព្រាបដូចជាភ្លៀងរលឹម

    spot_img

    ខេត្តរតនគិរី .បទល្មើសព្រៃឈើ នូវតែបន្តកាប់បំផ្លាញ់និងដឹកជញ្ជូនដោយម៉ូតូកែច្នៃ យ៉ាងអនាធិបតេយ្យ ព្រាបដូចជាភ្លៀងរលឹម។
    ជាក់ស្តែងស្ដែង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤. បានប្រទះឃើញម៉ូតូដឹកជញ្ជូនឈើជាច្រើនគ្រឿង នៅចំណុច ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
    ប្រភពព័ត៌មានច្បាស់ការណ៍មួយពីរប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងខ្ញុំដឹងថា ក្រុមឈ្មួញទាំងនោះ បាននាំគ្នាដឹកយកទៅលក់ នៅប្រទេសវៀតណាម តាមច្រករបៀង ចំនួនពីរ .ហៅ ភ្នំក្រហម. ស្ពានដែក. និងច្រក ភូមិឡំ បានយ៉ាងរលូន . ប្រភពបានបន្តទៀតថា ក្រុមឈ្មួញទាំងនោះបានយកលុយទៅបិទបាំងភ្នែកសមត្ថកិច្ចរួចអស់ទៅហើយទើបការដឹកជញ្ជូនឈើនោះបានដោយរលូន។
    កាលពីថ្មីៗ នេះថ្នាក់ដឹកនាំ ក៏បានផ្លាស់ប្ដូរ លោកនាយប៉ុស្តិ៍ ភូមិឡំ ហើយក៏ដាក់អ្នកថ្មីចូលកាន់តំណែង លោកនាយប៉ុស្តិ៍បន្ត ក៏ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺផ្លាស់អ្នកថ្មីហើយការដឹកជញ្ជូនឈើនៅដដែលអត់ឃើញផ្លាស់ប្ដូរត្រង់ណាឡើយ។
    សំណួរ! សួរថាតើសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះបង្ក្រាបទប់ស្កាត់ ដែរឬទេ? បានជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសមិនចេះចប់យ៉ាងដូច្នេះ?
    ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនរស់នៅតំបន់នោះ សូមសំណូមពរ សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មេត្តាជួយសង្គ្រោះព្រៃឈើរបស់រដ្ឋដែលសេសសល់បន្តិចបន្តួចនេះផង វាហ្នឹងរលាយអស់មិនខានឡើយបើ ឯកឧត្តម នូវតែមិនអើពើដូច្នេះនោះ។

    spot_img

    អត្ថបទទាក់ទង

    spot_img