More

    តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចូលរួមបុណ្យ ភូមិក្នុងសង្កាត់កាចាញ ក្រុងបានលុង

    spot_img

    នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានអញ្ជើញចូលរួមពិធីបុណ្យភូមិ ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី

    ពីធីបុណ្យភូមិគឺជាប្រពៃណីទំនៀមទំលាប់ដ៏ល្អមួយរបស់អ្នកភូមិអ្នកស្រុក ជារៀងរាល់ឆ្នាំ កម្មវិធីបុណ្យភូមិដែលតែង
    តែធ្វើឡើង ក្នុងអំឡុងខែមេសា គៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

    បើតាមការលើកឡើងរបស់លោក ទឹម រ៉ា មេភូមិ៤ សង្កាត់កាចាញបានអោយដឹងថា បុណ្យភូមិនេះ ប្រជាជន តែងតែធ្វើឡើងនៅក្រោយពេលសម្រាកពីការងារមមាញឹក ក្នុងការប្រមូលផលក្នុងវិស័យកសិកម្ម រឺពេលទំនេរពីការងារផ្សេងៗទៀត រឺក្នុងកាលដ៏សមគួរណាមួយដែលអ្នកភូមិបានកំណត់ទុកក្នុងពេលវេលាជាក់លាក់ណាមួយរបស់អ្នកភូមិអ្នកស្រុក គឺក្នុងគោលបំណងបងប្អូនក្នុងភូមិបានជួបជុំគ្នាលេងកម្សាន្តនិងបានធ្វើបុណ្យកុសលរួមគ្នាផង បង្កើនសាមគ្គីភាពក្នុងភូមិផង ដោយសារតែពិធីបុណ្យនេះ មានភាពសប្បាយរីករាយ មិនប្រកាន់គ្នា ហើយពេលខ្លះទៀត អ្នកភូមិអ្នកស្រុក ក៏អាចយកពិធីបុណ្យនេះ មកធ្វើការឃោសនា ផ្សព្វផ្សាយពីគោលបំណងអ្វីមួយ ពីតម្រូវការ ក្នុងភូមិរឺក្នុងមូលដ្ឋាន ហើយអ្នកភូមិអ្នកស្រុក ក៏មានការចូលរួមទៅតាមការកំណត់រឺតាមលទ្ធភាព ដើម្បីអភិវឌ្ឍភូមិក្នុងមូលដ្ឋានទៀតក៏សឹងតែមានដែរ។ដូច្នេះបុណ្យនេះ ក៏មានប្រជាប្រិយ និងពេញនិយមសម្រាប់អ្នកភូមិអ្នកស្រុក នៅតាមតំបន់នានា រហូតមកដល់សព្វថ្ងៃនេះ។

    ក្នុងឱកាសនោះដែរឯកឧត្តម គិត ទ្រី ក៏បានចែកក្រម៉ាសារុង និងថវិកា២មុឺនរៀលជូនដល់លោកតាលោកយាយផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img