More

    ឡានភីកអាប់ បើកលឿនធ្លាក់ចូលស្នាមភ្លោះក្រឡាប់ផ្ងារជើង ច្រងាង តែសំណាងល្អពុំមានប៉ះពាល់ គ្រោះថ្នាក់ដល់មនុស្ស

    spot_img

    (ឧត្តរមានជ័យ) រថយន្តភីកអាប់ពណ៌សមួយគ្រឿងបើកលឿនដូចហោះនៅលើផ្លូវក្រាលក្រួសក្រហមមួយកន្លែងបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងច្រងាងបណ្តាលឲ្យខូចខាត ឡានយ៉ាងដំណុំ តែសំណាងល្អពុំមានអ្នករងរបួស ដែលករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅលើផ្លូវក្រាលក្រួសក្រហមមួយកន្លែង ស្ថិតក្នុងភូមិត្នោតសង្កាត់បន្សាយរាក់ក្រុងសំរោងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤កាលពីម្សិលមិញនេះតែម្តង។

    ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញរថយន្ត ប្រភេទភីកអាប់ពណ៌សមួយគ្រឿងបើកបរគោលដៅពីត្បូងទៅជើងយ៉ាងលឿនស្លេវលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចូលទៅប្រឡាយក្រឡាប់ជាច្រើនត្រឡប់ លាន់ស្នូរតែប្រាវ។

    សាក្សីដដែលបានអះអាងបញ្ជាក់បន្ថែមថាក្រោយពេល ឃើញឡានក្រឡាប់ភ្លាមៗនោះគាត់ក៏បាន ហៅបងប្អូនអ្នកភូមិឲ្យទៅជួយមើលនឹងបានជួយយកអ្នកធ្វើដំណើរនឹងតៃឡាន ចេញក្នុងឡាន ដើម្បីយកចេញមកក្រៅ បន្ទាប់មកទៀត នៅពេលក្រោយកើតហេតុក៏ ឃើញមាន សាច់ញាតិម្ចាស់ឡានបានទៅដល់ទីតាំងកើតហេតុនិងបានហៅឡានស្ទូចដើម្បីស្ទូចយករថយន្ដនេះទៅយានដ្ឋានធ្វើការជួសជុល នៅថ្ងៃដដែលនោះផងដែរ។

    គួររំលឹកថា ចំពោះករណី គ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយខ្លួនឯងនេះផងដែរក្រុមការងារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីម្ចាស់រថយន្ត បានទេថាតើមូលហេតុអ្វីដែលរឺក៏គាត់បើកគេចជៀសទៅនឹងផ្សេង បាននោះឡើយដោយម្ចាស់ឡានបានបញ្ជាក់យ៉ាងខ្លីថាគាត់កំពុងតែរវល់ពុំអាចបញ្ជាក់ប្រាប់បានទេ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img