More

    អគ្គីភ័យឆាបឆេះដីចំការចំនួន៨០ហិចតានៅស្រុកបាណន់

    spot_img

    (បាត់ដំបង) ដីចំការចំនួន៨០ហិចតាត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

    ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដីចំនួន៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ដើម្បីចុះអន្តរាគមន៍ពន្លត់ តែពេលទៅដល់បានដើរមើលស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបានប៉ុន្តែយើងបានរកត្រាក់ទ័រមកឈូសទប់ស្កាត់កុំអោយភ្លើងឆេះរាលបន្តទៅទៀតបាន១០០%បញ្ចប់នៅវេលាម៉ោង២០និង៣០នាទី៕

    spot_img

    អត្ថបទទាក់ទង

    spot_img