More

    ប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចែកអំណោយជូនពលរដ្ឋ៦៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

    spot_img

    បាត់ដំបង៖ នៅរសៀលថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ២០២០ លោក វរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ជា ប្រធាន ក្រុម ការងារ ថ្នាក់ ជាតិ ចុះ ជួយ ភូមិ បឹងបី បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ លោក ឧត្ដមសេនីយ៍ ត្រី សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង ចុះ ទៅ ចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងភូមិបឹង បី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន ៦៥ គ្រួសារ ដែលក្នុងនោះ១ គ្រួសារ ទទួល បាន ៖
    – អង្ករ ចំនួន ១០ គីឡូ ក្រាម
    – មី ចំនួន ១៥ កញ្ចប់
    – ទឹកត្រី ២ ដប
    – ទឹក ស៊ីអីវ ១ ដប
    – ទឹកសុទ្ធ ១ យួរ
    – ទឹកក្រូច ២ កំប៉ុង

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃស្នងការដ្ឋានខេត្តបាត់ដំបង ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយភូមិបឹងបីនៃគណះប្រជាជនកម្ពុជា បានថ្លែងទៅកាន់ពលរដ្ឋទាំងអស់ថា មានតែគណះបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រធានជានិច្ចកាលសម្តេច តែងតែណែនាំដល់ក្រុមការងារ នៅតាមមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ចំពោះការលំបាករបស់ពលរដ្ឋ។

    ជាក់ស្តែងដូចជាពេលកន្លងទៅក្រុមការងារយើង បាននាំកម្លាំងចុះជួយសង្រ្គោះ និងជុំលៀសបងប្អូនពលរដ្ឋ រកទីទួលសុវត្ថិភាព គេចពីជំនន់ទឹកភ្លៀង ហើយពេលនេះ ក៍បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកចែកជូនបងប្អូនជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀតសូមឲ្យបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះក្មេងៗកុំឲ្យពួកគេចុះលេងទឹក ជៀសវាងការលង់បាត់បង់ជីវិត ត្រូវចេះថែរក្សាអនាម័យពិសារទឹកស្អាត ឬទឹកដាំពុះជាប្រចាំការពារជម្ងឺរាករូស និងជម្ងឺរាតត្បាតផ្សេងៗ។

    ជាចុងក្រោយ ប្រជាពលរដ្ឋ ទាំងអស់ក៏បាន ថ្លែងអំណរគុណ និង ជូនពរ ដល់ លោក ឧត្ដមសេនីយ៍ ត្រី ស្នងការ និង កម្លាំង ក្រោម ឱវាទ អោយ ជួប តែ ពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបកុំបីឃ្លៀងឃ្លាតឡើយ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img