More

    ករណី ដឹកស…ពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ​៖​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០នាទីព្រឺក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានបុរជនជាតិបរទេសម្នាក់បានស្លាប់មុនពេលដឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីខាងលើ ។
    +អត្តសញ្ញណសព៖
    – សពមានឈ្មោះ CAO YONG ភេទប្រុស អាយុ៣៦ឆ្នាំ   ជនជាតិចិន ស្នាក់នៅក្រុមហ៊ុន ឆាងវ័ន អគារលេខ៣បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។
    +អ្នកដឹកសពមកមានគ្នាចំនួន០៥នាក់ ៖
    ១-ឈ្មោះ YANG LU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។
    ២-ឈ្មោះ WANG LI BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបរ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។
    ៣-ឈ្មោះ LIV KE ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។
    ៤-ឈ្មោះ GONG QI GIUI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។
    ៥-ឈ្មោះ ច្រឹក ឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ ស្នាក់នៅចំណុចភូមិ៣ សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ ។
    ក្រោយពីការសួរនាំរបស់អ្នកដឹកសាកសពបានអោយដឹងថា ៖ ជនរងគ្រោះដឹកចេញមកពីក្រុមហ៊ុន ឆាងវ័ន អគារលេខ៣ បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ដើម្បីមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ តែក្នុងពេលដឹកចេញពីតារាសាគ មិត្តភក្តិរបស់ជនរងគ្រោះ បានអោយអ្នកស្គាល់គ្នានៅក្នុងខេត្តព្រះសីហនុ ទាក់ទងហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យថៃខាង ទៅទទួលនៅចំណុចផ្លូវបំបែកស្រុកស្រែអំបិល (កន្លែងបញ្ជាបង់ប្រាក់) ពេលក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យថៃខាងទៅដល់បានពិនិត្យឃើញថា អ្នកជំងឺ មិនមានសញ្ញាណជីវិត ប្រស្រីភ្នែករីកធំ ស្បែកស្លេកស្លាំង ហើយខ្លួនអ្នកជំងឺឡើងត្រជាក់ រួចគ្រូពេទ្យ បានប្រាប់ថា អ្នកជំងឺបានស្លាប់ហើយ ពេលនោះក្រុមមិត្តភក្តិរបស់អ្នកជំងឺបានស្នើសុំអោយរថយន្តមន្ទីរពេទ្យថៃខាង ជួយដឹកទៅពេទ្យ តែខាងគ្រូពេទ្យមិនព្រមដឹក និងបានអោយក្រុមមិត្តភក្តិរបស់អ្នកជំងឺដឹកសពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រួចក្រុមគ្រូពេទ្យថៃខាង បានរាយការណ័មកសមត្ថកិច្ច នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ដើម្បីអនុវត្តនីតិវិធីបន្ត ។
    ចំពោះអ្នកទាំង០៥នាក់ខាងលើត្រូវបានសមត្ថកិច្ចហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
    -បច្ចុប្បន្នសាកសព កំពុងរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ធ្វើកោសល្យវិច័យ ។

    spot_img

    អត្ថបទទាក់ទង

    spot_img