More

    ឡានកាម៉ារីឆ្លាមម្ចាស់សង្ស័យស្រវឹងទាំងថ្ងៃបើកលឿនបុកម៉ូតូដឹកព្រលឹតគាបជាប់ក្រោមឡានធ្វើឲ្យបុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ

    spot_img

    (ឧត្តរមានជ័យ) បុរសម្នាក់ ជិះម៉ូតូដឹកព្រលិត មកដល់ផ្លូវបំបែកជាបួនត្រូវបានឡានឆ្លាម១គ្រឿង ផ្សេងទៀតមកបុកចំពីក្រោយយ៉ាងពេញទំហឹងជាប់នៅក្រោមឡាន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិបំបែកជាបួនត្រង់ចំណុច ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២៤នេះតែម្តង។

    ប្រភពពីសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានមួយគ្រឿងបើក ពីខាងលិចយ៉ាងលឿនស្លេវរួចមកដល់ផ្លូវបែកជាបួនក៏បានបុកជាមួយម៉ូតូចំយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រធ្វើឲ្យបុរសម្នាក់ របួសធ្ងន់ ភ្លាមនោះ ប្រជាពលរដ្ឋក៏ដូចជាអ្នកភូមិបានមកជួយអន្តរាគមន៍ដឹកអ្នកយកអ្នករងរបួសយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តហើយមួយវិញទៀតខណ:នៅពេលឡានបុកម៉ូតូរួចហើយ ម្ចាស់ឡានឍមានស្ថានភាពស្រវឹងបានគេចខ្លួនបាត់ស្រមោល។

    ករណីគ្រោះថ្នាក់ចរាចរណ៏នៅត្រង់ចំណុចខាងលើនេះ រថយន្តម៉ាកតូយូតាកាម៉ារីឆ្លាមពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ2G.6405.ពុំស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួនបាត់ ចំណែកម៉ូតូជនរងគ្រោះវិញម៉ាកទ្រីមពណ៌ខ្មៅពាក់ស្លាកលេចសៀមរាប.1B.6192ពុំស្គាល់អត្តសញ្ញាណ របួសធ្ងន់។

    បើយោងតាមប្រភពពីសមត្ថកិច្ចជំនាញបាន ឲ្យដឹងជាបឋមថាករណីខាងលើនេះ បើតាមការពិនិត្យជាក់ស្ដែង មូលហេតុមកពី ឡានបើកលឿន ហើយមិនគោរពសិទ្ធទើបបានជាបណ្ដាលឲ្យបុកម៉ូតូបែបនេះ។

    សូមបញ្ជាក់ថា ក្រោយកើតហេតុក៏ឃើញមានវត្តមានសមត្ថកិច្ចនគរបាលចរាចរបានមកដល់ ធ្វើការពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទាំងពីរទៅរក្សាទុកដើម្បី ចាត់ការទៅតាមនីតិវិធីនៅពេលក្រោយ បន្តទៀត។ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img