More

    ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋានពលរដ្ឋ ០៦ខ្នង នៅស្រុកពីរនៃខេត្តបាត់ដំបង

    spot_img

    បាត់ដំបង៖  កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានវាយប្រហារទៅលើស្រុកចំនួន០២ ធ្វើអោយប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង និងបន្ទប់ទឹក០១ខ្នង។

    ស្រុកដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់រួមមាន ស្រុកមោងឫស្សីប៉ះពាល់ចំនួន០៣ខ្នង ក្នុងនោះរបើកដំបូល០១ខ្នង ដួលរលំទាំងស្រុង០២ខ្នង និងដួលរលំផ្លាកគណបក្សប្រជាជន០១ផ្លាក ,ស្រុករតនមណ្ឌល ប៉ះពាល់ខូចខាតចំនួន០៣ខ្នង និងបន្ទប់ទឹក០១ខ្នង។

    ជាកិច្ចឆ្លើយតប អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យ និងស្រង់របាយការណ៍បញ្ជូនទៅថ្នាក់ខេត្ត ដើម្បីរៀបចំជំនួយសង្គ្រោះបឋមទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ខាងលើផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img