More

    រថយន្តធុនធំបុកប៉ះគ្នាធ្លាក់ចូលប្រឡាយបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់

    spot_img

    (បាត់ដំបង) បុរសជាអ្នកបើកបរម្នាក់បានរងរបួសធ្ងន់(បាក់ជើងម្ខាង)នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកប៉ះគ្នានៅវេលាម៉ោង ២១និង២០នាទីថ្ងៃទី២៨.ខែមីនា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាក វេអងមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកោងក៏ស្រាប់តែមានរថយន្តធុនធំពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.3F-9424 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតបានជ្រុលទៅបុករថយន្តវេអងបណ្តាលអោយធ្លាក់ប្រឡាយខ្លួនឯង អោយតៃកុងគៀបជាប់រងរបួសធ្ងន់(បាក់ជើងម្ខាង)ចំណែករថយន្តម្ខាងទៀតបន្តដំណើរបាត់ស្រមោល។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសង្កែដើម្បីបន្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img