ទំព័រដើម ទំព័រដើម ទឹកស្ទឹងសង្កែបន្តកើនឡើងខ្លាំង អាជ្ញាធរប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

ទឹកស្ទឹងសង្កែបន្តកើនឡើងខ្លាំង អាជ្ញាធរប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ ហក់ឡើងគំហុកលើកទី២ អាជ្ញាធរខេត្តប្រកាសឲ្យប្រជាពលរដ្ឋ នៅតាមដងស្ទឹង ព្រែក និងអូរប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព។

ដោយសារស្ថានភាពទឹកភ្លៀង ចេះតែបន្តធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើ នៃតំបន់ព្រំដែន និងស្រុកសំឡូតចាប់តាំងពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០មក អាជ្ញាធរខេត្តបាត់ដំបងនៅថ្ងៃទី២២ ម្សិលមិញនេះ បានចេញសេចក្តីអំពាវនាវបន្ទាន់មួយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ឲ្យបង្កើនការប្រុងប្រយ័ត្នពីទឹកជំនន់លើកទី២។

ចំណែកឯកងកម្លាំងវិញ លោក ស្នងការនគរបាលខេត្ត បានកំណត់ឲ្យក្រុមប្រចាំបញ្ជាវេននីមួយៗ ត្រូវមានវត្តមាន នៅក្នុងមូលដ្ឋានស្នងការនគរបាលខេត្តទាំងអស់ ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានរហ័សបំផុត។

គួរបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសង្កែនៅថ្ងៃទី២២ ខែតុលា មានកម្ពស់ជាង ១០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោយថ្ងៃដែលអាជ្ញាធរខេត្តប្រកាស ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះទៅទឹកស្ទឹងសង្កែ ហក់ឡើងខ្ពស់រហូតដល់កម្ពស់១៣.៣០ ម៉ែត្រ ខណ:អាកាសធាតុ នៅក្នុងក្រុងបាត់ដំបង មេឃស្រឡះបើកថ្ងៃ និងធ្លាក់ខ្យល់ត្រជាក់៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម