More

    ម៉ូតូសណ្ដោងរទេះដឹកគ្រឿងសមុទ្រ បុករថយន្តចតលើចិញ្ចឹមផ្លូវ ពីក្រោយពេញ ទំហឹង ផ្អើលទាំងថ្ងៃត្រង់

    spot_img

    កោះកុង÷ ម៉ូតូសណ្ដោងរទះដឹកគ្រឿងសមុទ្រមួយគ្រឿង បើកចុះពីលើស្ពានល្បឿនយ៉ាងលឿន បុករថយន្តចំពីក្រោយ ដែលកំពុងចតលើចិញ្ចឹមផ្លូវ លើកទំនិញដាក់ឱ្យមួយ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់.ស្រាល។ ហេតុការនេះបានបង្កឡើង នៅវេលាម៉ោង ១២,២៥នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមសមត្ថកិច្ចក្រុងបានឱ្យដឹងថា ហេតុការណ៍ បណ្ដាលឱ្យគ្រោះថ្នាក់ រងរបួសមនុស្ស ២ នាក់ ប្រុស ខាងលើ បង្កឡើងដោយម៉ូតូសណ្ដោងរទេះរដឹកគ្រឿងសមុទ្រ អ្នកបេីកបរ ឈ្មោះ គុណ សុខឿន  ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បេីកបរម៉ូតូសណ្ដោងរទះដឹកគ្រឿសមុទ្រ ម៉ាក វ៉េវ  ពណ៍ខ្មៅ ស្លាកលេខ គ្មាន បេីកបរពីរជេីងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តកំពង់ចត់ដាក់ទំនិញ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យ(រងរបួសបាក់ជេីងខាងឆ្វេងនឹងភ្លៅខាងឆ្វេង)(ធ្ងន់) ។

    សមត្ថកិច្ចបានដឹងទៀតថា ចំណែក អ្នកបេីកបររថយន្ត ឈ្មោះ ប្រាក់ ស្រឡោះ ភេទ ប្រុស អាយុ ៤៣ មុខរបរ អ្នកដឹក ទំនិញ ទីលំនៅបច្ចុប្បន្ន ភូមិធំ ឃុំកំពង់ ត្របែក ខេត្តព្រៃវែង បេីកបររថយន្តម៉ាកSOJEN ពណ៍ សរ ស្លាកលេខ ភ្នំពេញ 3F4001 ចត់លេីផ្លូវពីរជេីងមកត្បូង (រងរបួសជេីងខាងស្ដាំ)(ស្រាល)។

    មូលហេតុអ្នកបេីកបរម៉ូតូសណ្ដោងរទះខ្វះការប្រុងប្រយត្ន័ បានទៅបុករថយន្តពីខាងក្រោយដែលកំពុងចត់នៅខាងស្ដាំដៃបណ្ដាលអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង
    យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែគូភាគីទាំងពីមិនបានប្ដឹងផ្ដល់ទាមទារសំណងគ្នានោះទេ ដោយធ្វើការព្រមព្រៀងព្យាបាលរបួស និងជួសជុលម៉ូតូនិងរថយន្តរៀងៗខ្លួន។

    គួរបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់ពីរនាក់ឃើញហេតុការណ៍ ថា អ្នកបើកបររថយន្តសំណាងល្អ អាយុវែងណាស់ ដោយមុនកើតហេតុការណ៍ អ្នកបើកបរម៉ូតូសណ្ដោងរទេះដឹកគ្រឿងសមុទ្រ បានបើកចុះពីលើស្ពានយាយយួនល្បឿនយ៉ាងលឿន ហើយប្រហែលជាប្រាំងមិនស៊ី ទើប អ្នកបើកបរម៉ូតូបានស្រែកប្រាប់អ្នកបើក រថយន្ត ដែលកំពុងលើកទំនិញចេញ រួចក៏បានបុកចំពីក្រោយពេញទំហឹងតែម្ដង ទើបអ្នកបើកបររថយន្តរបួសបន្តិចបន្តួច៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img