
បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងយកអំណោយទៅចែក ជូនប្រជាពលរដ្ឋ៦៥៥គ្រួសារ ដែលជួបការលំបាក ពីការលំបាកពិសេសពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកបាណន់ខេត្តបាត់ដំបង។
ការចែកអំណោយនេះ ធ្វើឡើងចំនួន៣ទីតាំងគឺនៅ
១. វត្តបាណន់មានចំនួន១៧៥គ្រួសារ
២. វត្តសាលាបទចំនួន៣៩០គ្រួសារ
៣ . វត្តទួលអន្ដែតចំនួន៩០គ្រួសារក្នុង១គ្រួសារៗ ត្រូវ ទទួលបានអង្ករ ១០ គីឡូ ត្រីខ ១យួ មី ១កែស និងថវិការ ២ ម៉ឺនរៀល។ សរុបរួមមានប្រជាពលរដ្ឋ ចំនួន ៦៥៥ គ្រួសារ។
ជាមួយគ្នាឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់ពលរដ្ឋឲ្យចេះថែរក្សាសុខភាព ប្រុងប្រយ័ត្នក្នុងការការពារខ្លួន ពីជំនន់ទឹកភ្លៀងដ៍កាចសាហាវនេះ ត្រូវពិសារទឹកស្អាតនិងមានអនាម័យល្អ ទើបមានសុខភាពប្រសើ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ