More

    ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០២នាក់

    spot_img

    (បាត់ដំបង)ក្មេងប្រុសស្រីចំនួន០២នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក TOYOTA SCION XA ពណ៌ប្រផេះ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2D-1196 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AH-0673 បើកបរដោយក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ និងអ្នករួមដំណើរជាក្មេងស្រីអាយុប្រហាក់ប្រហែលគ្នាម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកខាងស្តាំរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំងពីរនាក់ ចំណែករថយន្តបែកប្រេងម៉ាស៊ីនខូចខាតផ្នែកខាងមុខរួមនិងម៉ូតូផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី ចំណែករថយន្តម្ចាស់សុំយកទៅធ្វើការជួសជុលដោយខ្លួនឯង៕

    spot_img

    អត្ថបទទាក់ទង

    spot_img