More

    រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង របួសមនុស្សស្រី២នាក់

    spot_img

    ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកម៉ូនីងមួយគ្រឿង បញ្ច្រាស់ផ្លូវទៅបុកនឹងរថយន្ត តូយូតាព្រូស បើកបរដោយស្ត្រីម្នាក់បញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៩ និង ៣០យប់ថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២០ នៅចំណុចមុខ ផ្សារម៉ាក្រូ តាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់ បើករថយន្តម៉ាកមូនីង ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-7352 ធ្វើដំណើរទៅដៅពីជើងទៅត្បូង ដោយបញ្ច្រាស់ផ្លូវ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុក នឹងរថយន្តតូតាព្រោះមួយគ្រឿង ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AC-6219 បើកបរដោយស្ត្រីម្នាក់បញ្ច្រាស់ទិសដៅគ្នា ពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានរថយន្តសង្គ្រោះ បន្ទាប់មកដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img