More

    ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះស្ទើទាំងស្រុងសង្ស័យឆ្លងចរន្តអគ្គីសនី

    spot_img

    (បាត់ដំបង)អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។

    ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៦ម៉ែត្រX៤ម៉ែត្រ សង់អំពីឈើក្រាលក្តារ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែលចំនួន ១.៧២០.០០០រៀល(មួយលានចិតសិបពីរម៉ឺនរៀល) ដែលមានម្ចាស់ផ្ទះឈ្មោះ ឆាង ឡាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ខ្សែភ្លើងមានសភាពចាស់ផុយរលួយ) ហើយភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានដំណឹងយឺតពេល៕

    spot_img

    អត្ថបទទាក់ទង

    spot_img