More

    លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៣គោលដៅ​ នាយប់​ថ្ងៃទី​១៩ នៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ

    spot_img

    លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៣គោលដៅ​ នាយប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ នៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ ដោយបានធ្វេីការត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន​៤១១គ្រឿង​​ ម៉ូតូ​ និងPassapp ចំនួន​៣៨៦គ្រឿង​​​​​ ទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​ ៖
    ១-ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៨នាក់ រកឃេីញ​វិជ្ជ​មាន​២នាក់ (ចិន)​ ។
    ២-ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ ១នាក់​ អវិជ្ជមាន​
    ​៣-ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ៤៦គ្រឿង​​​ (​គ្មានអាវុធ​ឆ្លងកាត់​)​ ។
    ៤-ឃាត់រក្សាទុករថយន្ត៤គ្រឿង​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣ករណី​ ​បេីកបរ​ក្នុងស្ថានភាពស្រវឹង១ករណី​
    និងម៉ូតូ៤គ្រឿង​​ពាក់ព័ន្ធ​​ករណីកែច្នៃសុីមាំងខុសបច្ចេកទេស​ គ្មានស្លាកលេខ​ និងបេីកបរក្នុងស្ថានភាពស្រវឹង ។
    ៥-ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​១នាក់​​​ (ផាកពិន័យ​តាមគោលការណ៍​) ។
    ៦-ឃាត់ខ្លួនបាន​៧នាក់​ (ប៉ាគីស្ថាន២នាក់​ ចិន១នាក់​ និងវៀតណាម១នាក់)​ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុ​ញៀន​ ។

    spot_img

    អត្ថបទទាក់ទង

    spot_img