More

    ក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត (អមត) ខេត្តកោះកុង ឆែកជូនគ្រឿងឧប ភោគ បរិភោគ ដល់ចាស់ជរាគ្មានទីពឹងចំនួន ៦០ គ្រួសារ

    spot_img

    កោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ជាប្រធានក្រុមការងារគ្រប់ គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦០គ្រួសារ នៅទីស្នាក់ការ (អមត) ខេត្តកោះកុង។

    ថ្លែងក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានក្រុមការងារ(អមត) បានមាន ប្រសាសន៍ថា ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយ លោកតា ចាស់ជរា ក្រីក្រគ្មានទីពឹងជានិច្ច បើទោះបីអំណោយទាំងនេះវាតិចតួចមែន តែវាអាចធ្វើឱ្យលោកយាយ​ លោកតា បានដោះស្រាយក្នុងជីវភាពគ្រួសារបានធូរមួយគ្រាផងដែរ។

    លោក ហាក់ ឡេង ប្រធានក្រុមការងារបានបន្តថា លោកយាយ លោកតាដែលមានកូនចៅប្រុសស្រី ដែលបានប្រឡងបាក់ឌុបជាប់ ហើយខ្វះខាត ដែលមិនមានលទ្ធភាពបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា សូមលោកតា លោកយាយ នាំកូនចៅប្រុសស្រីដែលចង់សិក្សាបន្តមកទីសា្នក់ការ (អ.ម.ត) ខេត្តកោះកុង លោកផ្តល់អាហារូបករណ៍សិស្ស-និសិ្សត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តការសិក្សាដោយមិនបង់ថវិកាថ្លៃសាលានោះឡើយ។

    លោកបានបន្ថែមថា សម្តេចទាំងទ្វេរតែយកចិត្តទុក្ខដាក់ដល់ប្អូនៗកូនក្មួយ ដែលចង់បន្តការសិក្សា ក្នុងជីវភាពខ្វះខាតហើយនេះជាឱកាសដ៏ល្អមួយរបស់ក្រុមគ្រួសារលោកយាយ លោកតា ។ ហើយថ្មីៗនេះទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកបានបង្កើតសាលាបច្ចេក ទេស សម្រាប់យុវជនក្រៅប្រព័ន្ធ ដែលធ្លាក់បាក់ឌុប ឬធ្លាក់ឌីប្លូម ដើម្បីឲ្យមានជំនាញចំណេះដឹងក្នុងខ្លួន ដើម្បីកែប្រែក្នុងជីវភាពគ្រួសារបានល្អប្រសើរផងដែរ។

    អំណោយចែកជូនរួមមាន÷ អង្ករ២០ គីឡូ,ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី១កេះ ខ្នើយ, ភួយ, និងថវិកាចំនួន ៥មុឺនរៀល៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img