More

    សន្និសីទសារព័ត៌មាន ស្ដីអំពីកម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” ពីទឹកដោះគោ អង្គរមីល

    spot_img

     

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី14 ខែកុម្ភៈឆ្នាំ2024 សន្និសីទសារព័ត៌មានស្តីអំពីកម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” ពីទឹកដោះគោ អង្គរមីល អាដេអឹម ដើម្បីចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់របស់កុមារ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំតែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ជាពិសេសដល់កុមារតូចៗ។ គ្រប់សង្វាក់ផលិតកម្មដែលផលិតទឹកដោះគោម៉ាក អង្គរមីល ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលបានសម្រេចមកដល់សព្វថ្ងៃ។ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្ដាលប្រទេសនានាលើកពិភពលោក ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្ត្រាលី ញ៉ូវស៊ែឡែន អេស្ប៉ាញ ប៉ូឡូញ ជាដើម។ ហើយរោងចក្រក៏បានបំពាក់ដោយបច្ចេកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោកផងដែរនោះ។ ដែលមានយីហោ តេត្រាភែក(Tetra Pak) រាល់សង្វាក់ផលិតកម្មផលិតផលទឹកដោះគោ គឺគោរពតាមស្តង់ដារគុណភាពជាតិ និងគុណភាពអន្តរជាតិ។

    គួរបញ្ជាក់ផងដែរថា រោងចក្រសព្វថ្ងៃដែលផលិតផលិតផលទឹកដោះគោ អង្គរមីល គឺមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ 4 ខណ្ឌកំបូល រាជធានីភ្នំពេញ។ និយាយដោយឡែកនោះ ក្រុមហ៊ុនបានបង្កើតនៅកម្មវិធីពិសេសមួយដែលមានឈ្មោះថា “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” កម្មវិធីនេះមានការផ្ដល់ជូននូវរង្វាន់ដូចជា រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន 50 គ្រឿង និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត ក្នុងនោះផងដែរ អ្នកសារព័ត៌មានយើងបានសង្កេតឃើញថា ក្នុងសន្និសីទសារព័ត៌មាន ក៏ឃើញមានការចែករង្វាន់ពិតប្រាកដមែន ទៅឱ្យអតិថិជនពីររូប ជាម្ដាយឪពុករបស់កុមារ ដែលបានទិញទឹកដោះគោឲ្យកូនៗពិសារ ជារៀងរាល់ថ្ងៃ។ អង្គភាពសារព័ត៌មានយើង ក៏បានសម្ភាសន៍ទៅកាន់អតិថិជន ដែលបានទិញទឹកដោះគោឲ្យកូនៗរបស់គាត់ យកពិសានោះ គាត់បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងដូច្នេះថា គាត់សប្បាយចិត្តណាស់ ព្រោះកូនៗរបស់គាត់ មិនបានប៉ះពាល់ដល់សុខភាពអ្វីនោះឡើយ ហើយមានទាំងប្រាជ្ញាឈ្លាសវៃទៀតផង។ មិនថែមតែប៉ុណ្ណោះ គាត់សប្បាយចិត្តជាខ្លាំង ព្រោះបានត្រូវរង្វាន់ម៉ូតូពីខាងក្រុមហ៊ុនពិតប្រាកដមែន។ ដើម្បីចូលរួមកម្មវិធីកោសឈ្នះ កោសឈ្នះនេះ អតិថិជនទាំងអស់ គ្រាន់តែធ្វើការទិញផលិតផលទឹកដោះគោ របស់ក្រុមហ៊ុនដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោសដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់។ ហើយធ្វើការកោសទៅតាមការណែនាំ ដើម្បីស្វែងរកសំណាងរបស់ពុកម៉ែបងប្អូន សូមអរគុណ។

    សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទ. 085 689 888 – 0966 489 888 – 024 689 8888 ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ និងអ្នកឈ្នះរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

    spot_img

    អត្ថបទទាក់ទង

    spot_img