More

    បង្រ្កាបជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងជាច្រើន

    spot_img

    ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារៈជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ។

    ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

    ជនសង្ស័យទាំង ០៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖
    ទី១ មានឈ្មោះ វិន មករា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ។
    ទី២ ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ។
    ទី៣ ឈ្មោះ ចែត្រ ខុម ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល, ។
    ទី៤ ឈ្មោះ ជាម ឡាយ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
    និងទី៥ ឈ្មោះ អ៊ាន វាសនា (ហៅពៅ ហៅដុល្លារ) ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
    សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាង និងសម្ភារៈចាប់យករួមាន រថយន្ត ១គ្រឿង, ម៉ូតូ ៥គ្រឿង, មាន់ជល់ ៧ក្បាល, ស៊ុមក្រុងមាន់ ១៦ស៊ុម, ឧបករណ៍សម្រាប់លេងអាប៉ោង ១ឈុត, ជញ្ជីងថ្លឹងមាន់ ១គ្រឿង, ស្កុតរំខ្នាយមាន់ ១ដុំ, កៅអីជ័រចំនួន ២០, ធុងទឹកកក ១, តុដែក ១ និងឆ្នាំងបាយចំនួន១ ។
    ជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាង នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img