More

    អណ្តាតភ្លើងឆេះចេញពីម៉ាស៊ីនត្រជាក់ ក្លាយជាអគ្គីភ័យឆេះផ្ទះ១ខ្នងនិងទ្រព្យសម្បត្តិមួយចំនួន

    spot_img

    (បាត់ដំបង) សង្ស័យឆ្លងចរន្តភ្លើងម៉ាស៊ីនត្រជាក់បង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្អើលទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចរត់ចែកជើងគ្នាចេញអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី២២ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ម្ចាស់ផ្ទះមានឈ្មោះ ចៅ ជីវ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ខូចខាតកញ្ចក់បង្អួចមួយវង់ , ម៉ាស៊ីនត្រជាក់០១គ្រឿង , និងសម្ភារៈក្នុងផ្ទះបន្តិចបន្តួច ដែលសរុបជាទឹកប្រាក់ប្រហែល ៣០០ដុល្លារ ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរ បើយោងតាមការលើកឡើងពីម្ចាស់ផ្ទះ គឺផ្តើមចេញពីការឆ្លងចរន្តភ្លើងម៉ាស៊ីនត្រជាក់ ហើយភ្លាមៗនោះបានបងប្អូនអ្នកលេងបាល់ក្បែរខាងរត់ចែកជើងគ្នាចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដើម្បីគ្រប់គ្រងសណ្ឋានការណ៍បានទាន់ពេល បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចុះបាញ់បន្ថែមដោយប្រើប្រាស់ទឹកអស់០១ឡានផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img