More

    សម្ដេចព្រះធម្មលិខិត បណ្ឌិតសៅរ៍ ចន្ទថុល្ល ជំរុញគ្រប់ភាគីចូលរួមផ្សព្វផ្សាយព្រះធម៌ទៅកាន់ពុទ្ធសាសនិកឱ្យបានផុសផុល

    spot_img

    កោះកុង÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យធម្មការនិងសាសនាខេត្តឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ និងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ ឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម កែ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  លោកស្រី ឈី វ៉ា អភិបាលរងទទួលបន្ទុកធម្មការ តំណាងដ៏ខ្ពងខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។

    ដោយមានការនិមន្តអញ្ជើញចូលរួមពី ព្រះមេគណទាំងពីរគណៈ ព្រះរាជាគណៈ ព្រះគ្រូអនុគណក្រុង ស្រុក ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យគណៈកម្មការ លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងលោកប្រធានគណៈអីម៉ាំខេត្ត លោក លោកស្រី ប្រធានស្នាក់ការថ្វាយបង្គំ ប៉ាហៃសាសនា ប្រមាណ ២០០អង្គ/នាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។

    សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមក្រុមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានពុទ្ធដីកាថា ដើម្បីអប់រំចិត្តកាយមនុស្សក្នុងសង្គមដើរមករកផ្លូវល្អ គប្បីគ្រប់ភាគីចូលរួមបន្តផ្សព្វផ្សាយព្រះធម៌ទៅកាន់ ពុទ្ធសាសនិកឱ្យបានផុសផុលបន្ថែមទៀតនៃគុណតម្លៃពុទ្ធសាសនា ទើបសាសនារស់នៅគង់វង្ស រីឯពលរដ្ឋក្នុងសង្គមក៏ប្រតិបត្តិតាមគន្លងសាសនារបស់រដ្ឋ ។

    ក្លែងក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ូច តូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានលើកឡើងថា គណៈព្រះសង្ឃលោកតា លោកយាយ អាចារ្យ នៅមូលដ្ឋានខេត្តបានគោរពប្រតិបត្តិព្រះធម៌បានយ៉ាងល្អប្រសើរ ថែមទាំងចូលរួមយ៉ាងសកម្មរាល់ពេលមានកម្មវិធីបុណ្យទានទាំងអស់ ក្នុងន័យលើកកម្ពស់វិស័យសាសនាឲ្យកាន់តែរីកចម្រើន។

    លោកអ៊ូច តូច បានលើកឡើងទៀតថា មន្ទីរបានចូលរួមអនុវត្តសង្ឃប្រកាសឲ្យកាន់ទូលំទូលាយ និងមានប្រសិទ្ធភាព ព្រមទាំងមានការពិភាក្សាផ្លាស់ប្ដូរមតិ យោបល់លើវិស័យការងារព្រះពុទ្ធសាសនា សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងអនុវត្ត លិខិតបទដ្ឋានដែលមាន ស្រាប់ លើគុណភាពសិក្សាផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើនស័ក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img