More

    ឯកឧត្តម គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

    spot_img

    បន្ទាយមានជ័យ៖ បន្ទាប់ពីអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការជន់លិចនៅស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធអាជ្ញាធរបន្តប្រតិបត្តិការ បានយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈម ឯកឧត្តម ក៏បានបន្ត ចុះសួរសុខទុក្ខពលរដ្ឋ ដែលរងការជន់លិច ដោយទឹកជំនន់នៅក្រុងប៉ោយប៉ែតផងដែរ។

    ដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការជន់លិចផ្ទះសំបែងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធកម្លាំងចម្រុះ បានអញ្ជើញសួរសុខទុក្ខពលរដ្ឋនៅ ទីទួលសុវត្ថិភាព នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត។

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់អាជ្ញាធរ ឲ្យបន្តការយកចិត្តទុកដាក់បន្ថែម ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ត្រៀមថ្នាំសង្កូវ ដាក់ពង្រាយក្រុមគ្រូពេទ្យ និងណែនាំពួកគាត់ ឲ្យយកចិត្តទុកដាក់ថែទាំងសុខភាព កុំឱ្យកើតជំងឺផ្សេងៗទៀត និងរក្សាសន្តិសុខ សុវត្ថិភាព ជូនពួកគាត់ផងដែរ។

    សូមបញ្ជាក់ថា ទឹកជំនន់នៅតែបន្តវាយប្រហារ លិចដល់តំបន់មួយចំនួនតាមខេត្ត មិនទាន់ស្រកវិញនៅឡើយ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ស្ពឺ ពោធិ៍សាត់ ប៉ៃលិន និងខេត្តកណ្តាលជាដើម ដែលធ្វើឲ្យពលរដ្ឋ រាប់ម៉ឺនគ្រួសារ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសំបែង ទៅរកកន្លែងមានសុវត្ថិភាព ហើយយ៉ាងហោចណាស់ ក៏បណ្តាលឲ្យមានមនុស្សស្លាប់មួយចំនួនផងដែរ៕ រូបភាព និងអទ្ថបទ៖​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img