More

    ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

    spot_img

    (បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលដឹកនាំដោយលោក វរសេនីយ៍ទោ សេង លុច ជាអធិការ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

    កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកបានដឹកនាំកម្លាំងនគរបាលធ្វើការស្រាវជ្រាវតាមការស្នើសុំសហការពីកម្លាំងនគរបាលខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យបានតែម្តង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ព្រិន ស៊ត ហៅប្រុស ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងពេលដែលជនសង័្សយរូបនេះ មកសំងំលាក់ខ្លួនក្នុងមូលដ្ឋានស្រុកថ្មគោល បន្ទាប់ពីរូបគេធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះនៅខាងខេត្តពោធិ៍សាត់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

    ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល និងបានដកហូតម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា វីវីអេ ពណ៌ខ្មៅស៊េរីឆ្នាំ 2021គ្មានស្លាកលេខដែលជារបស់ជនសង័្សយខាងលើផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img