More

    នគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាលពីថ្ងៃ អាទិត្យ ២កេីត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលា ម៉ោង ១១ និង៣០នាទី។ នៅចំណុច មុខផ្ទះគ្នានលេខ ផ្លូវបេតុង ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

    ការឃាត់ខ្លួននេះ ធ្វើឡើងខណៈកម្លាំងប៉ុស្តិ៍ច្បារអំពៅ២ កំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមាន ឈ្មោះ ជា អេឡិច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
    វត្ថុតាងចាប់យករួមមាន ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៤កញ្ចប់ថង់តូច។
    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img