More

    សម្តេចតេជោ ហ៊ុន សែន៖ ឪពុកម្តាយ អន ផានិត ជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ

    spot_img

    សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។

    ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុក ម្តាយរបស់ ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ
    គោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។

    ឯចៅ ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ
    សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។

    នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុក
    កំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យ ផានិត បារម្មពី
    ឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ៕

    spot_img

    អត្ថបទទាក់ទង

    spot_img