ហេតុការណ៍នេះបើតាមប្រភពអ្នកបានឃើញហេតុការណ៍បានឱ្យដឹងថាកាលពីវេលាម៉ោង១យប់ រំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវឯករាជ្យលេខ ១០០ម្ដុំចំណោទអាខ្វាន់ ស្ថិតក្នុងភូមិ ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
មានករណីរថយន្តម៉ាក់អូឌីពណ៌ស ១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BZ 11 56 ធ្វើដំណើរយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកជាមួយនឹងគូទរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងទៀតដែល ពាក់ផ្លាកលេខព្រះសីហនុ 2.A 66 53 ដែលម្ចាស់បានចតចោល ពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីទៅបាត់បន្សល់ទុកនៅរថយន្តនៅហ្នឹងកន្លែងតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញក៏បានធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំកោះហៅភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។