More

    ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ០១ខ្នងស្ទើទាំងស្រុងនៅស្រុកសង្កែ

    spot_img

    (បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនៅវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំនុចក្រុមទី២ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះបានបង្ករឡើងដោយសាឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់មិនបាននៅដែលមានទំហំ ៩ម៉ែត្រ×៨ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះស្ទើទាំងស្រុង រួមជាមួយសម្ភារខូចខាតមាន ,គ្រែចំនួន៣ ,តុបាយចំនួន២ ,ទូរចំនួន៣ សរុបគិតជាទឹកប្រាក់អស់ប្រាំមួយពាន់ដុល្លារ ៦០០០$ដែលមានម្ចាស់ឈ្មោះ ឃុំ សំណាង ហៅ ម៉ោញ ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ពឿត ពឿ អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចេញរថយន្ដពន្លត់អគ្គីភ័យចំនួន០១គ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឺកអស់ចំនួន២ឡានផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img