More

    មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ជូនម្ចាស់ក្បាលដី ដែលស្ថិតនៅភូមិភូមអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    spot_img


    នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សល់ឡេះ យូសុះ អភិបាលរងស្រុកព្រៃនប់ អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ជូនម្ចាស់ក្បាលដី ដែលស្ថិតនៅភូមិភូមអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធនៅវត្ត ឧត្តមវិញ្ញាណ រាម។
    លោក ចេង ស្រុង ប្រធានមន្ទីរ បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំ និងសង្គមជាតិរបស់យើង តាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

    លោកប្រធានបានបន្តទៀតថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាថ្ងៃនេះ គឺដោយសារមានការជម្រុញពីសំណាក់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុរួមទាំងការចង្អុលបង្ហាញរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាពិសេសក្រោមដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបធ្វើឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ទូទាំងខេត្តព្រះសីហនុទាំងមូល មានភាពឆាប់រហ័ស និងទទួលបានលទ្ធផលល្អ។
    លោកប្រធានមន្ទីរបានសូមពរដល់បងប្អូនប្រជាពលដ្ឋចូលរួមសហការជាមួយក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធក្នុងការចុះវាស់វែង ដោយសម្រួលដល់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ នឹងជម្រុញអោយប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា ដើម្បីអោយដំណើរការចុះបញ្ជីដីធ្លីនេះ ទទួលបានជោគជ័យ និងលទ្ធផល៕

    spot_img

    អត្ថបទទាក់ទង

    spot_img