More

    អភិបាលខេត្តព្រះសីហនុ អញ្ជេីញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាន់តូ ថារម៉ូម៉ារតូ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា

    spot_img

    ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឲ្យឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ារតួ Santo Darmosumarto ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ ថ្ងៃទី១១ខែធ្នូឆ្នាំ ២០២៣។

    ឯកឧត្តម គួច ចំរើន បានស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានជម្រាបជូនពីស្ថានភាពខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្អែកលើសក្តានុពល រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការដាក់ចេញផែនការមេនេះ ដើម្បីជំរុញពន្លឿនការ អភិវឌ្ឍន៍ និងរៀបចំផែនការមេទោះបីផែនការមេមិនទាន់បានផ្សព្វផ្សាយជាសាធារណ ក៏ប៉ុន្តែអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ក្នុងនោះក៏មានប្រជាជនឥណ្ឌូនេស៊ីមករកស៊ី និងធ្វើការនៅខេត្តព្រះសីហនុ ។

    ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា ចំពោះអ្នកវិនិយោគដែលគិតគូរពីវិស័យសុខភាពសាធារណ: រដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះអ្នកដែលចង់មកធ្វើវិនិយោគលើផ្នែកសុខភាពសាធារណ: ដើម្បីបម្រើដល់វិស័យសុខាភិបាល ដែលមានស្តង់ដារក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងជាតិនិងអន្តរជាតិ។

    ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ារតួ Santo Darmosumarto បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ។ លោកថា ប្រជាជនឥណ្ឌូនេស៊ីមានពី ២០.០០០ ទៅ២៥.០០០នាក់ មានទំនាក់ទំនងរវាងប្រតិបត្តិការឥណ្ឌូនេស៊ី និងកម្ពុជា មាន ៣ចំណុច ១.ទាក់ទងប្រជាជនឥណ្ឌូនេស៊ី នៅតែលើកទឹកចិត្ត ថ្លែងអំណរ គុណក្នុងការជួយគាំពារ សម្របសម្រួលជាមួយស្ថានទូតក្នុងពេលមានបញ្ហាកើតឡើងដោយយថាហេតុ រក្សាទំនាក់ទំនងល្អរវាងប្រជាជន រក្សានូវសុខ ភាពផងដែរ  ២.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រុងព្រះសីហនុជាគោលដៅអ្នកធុរកិច្ចប្រកបមុខរបផ្សេងៗឈានទៅដល់ការបើកមុខរបបោកគក់ ទាក់ ទងបញ្ហាពាណិជ្ជកម្ម ឆ្នាំនេះឥណ្ឌូនេស៊ីបានក្លាយជាដៃគូលេខ៦ នៃទំហំពាណិជ្ជកម្មឈានដល់ពាន់លាន មានការកើនឡើងជាង ១៩ភាគរយ ការនាំចូលទំនិញពីប្រទេសឥណ្ឌូនេស៊ី។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នឹងជួយបន្តការផ្សព្វផ្សាយដល់អ្នកវិនិយោគគិនឥណ្ឌូនេស៊ី មានវិស័យជា ច្រើនដែលសហការគ្នាមានដូចជា វិស័យទេសចរណ៍ និងត្រៀមធ្វើទីលានវាយកូនហ្គោល  និងទំនាក់ទំនងការបោះឆ្នោតក្រៅប្រទេសរបស់ប្រទេសឥណ្ឌូនេស៊ី ស្មើសុំទីតាំងចំនួន ៣កន្លែងសម្រាប់ធ្វើការបោះឆ្នោតនៅខែកុម្ភះ ឆ្នាំ២០២៤របស់ប្រទេសឥណ្ឌូនេស៊ីនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ហើយក៏ជាខួបគម្រប់ ៦៥ឆ្នាំទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជា យើងនឹងធ្វើនៅឆ្នាំក្រោយ ។

    ជាការឆ្លើយតបលោក អភិបាលខេត្តព្រះសីហនុ សូមគាំទ្រចំពោះការ រៀបចំការបោះឆ្នោតក្រៅប្រទេសរបស់ឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ មានជនជាតិឥណ្ឌូនេស៊ី និងអ្នកវិនិយោគិន កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុក្នុងការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចមាន ៤គ្រឹះស្ថាន ១.ហូលីដេ ផាលេស ហូថេល និងការស៊ីណូ ២.សណ្ឋាគារ និងការស៊ីណូ ឡាយអ៉ីនហាត គ្រុប (ខេមបូឌា) ៣.ការស៊ីណូ ហ្គដ អេហ្វ វេលហ៍ អ៉ិនធើធេនម៉ិន (កំពង់ដេវ៉ា) ៤.ធេនស៊ីន អិលអិកស៍ អ៉ិនធេណេសិនណាល ៕

    spot_img

    អត្ថបទទាក់ទង

    spot_img