More

    សិស្សជាប់និទ្ទេស A ចំនួន ៣ នាក់ ទទួលបានការឧបត្ថម្ភពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវអភិបាលខេត្តកោះកុងត

    spot_img

    កោះកុង ÷ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង ខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូ៣គ្រឿង ព្រមទាំងថវិកាដល់សិស្សជាប់និទ្ទេសA នៅសម័យប្រឡងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងម្នាក់ៗ ចំនួន ៤ លានរៀល។

    ថ្លែងក្នុងពិធីប្រគល់រង្វាន់ដល់សិស្សជាប់និទ្ទេសA លោកស្រីអភិបាលរងខេត្ត បានថ្លែងថា ម៉ូតូដែលប្រគល់ជូនក្មួយៗនាពេលនេះ គឺជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Royal Group)។ រីឯថវិកាដែលប្រគល់ជូនក្មួយៗក្នុងម្នាក់ៗ៤លានរៀលក្នុងឱកាសនេះ ជាប្រាក់ឧបត្ថមដោយផ្ទាល់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត។

    ក្នុងឱកាសនេះដែរ លោកស្រី ឈី វ៉ា កោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗសិក្សានុសិស្សរហូតដល់បានប្រឡងជាប់និទ្ទេសA ចំនួន៣នាក់។ ដោយលោកជំទាវដល់ពួកគេបន្តរៀនសូត្រថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ដើម្បីចំណេះដឹង ឱកាសការងារល្អ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

    បេក្ខជន បេក្ខនារីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ វិច្ឆិកា ២០២៣! ទី១ កញ្ញា.ឆាយ ច័ន្ទបូរមី លំដាប់ពិន្ទុ 99.280 មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង
    ទី២ កញ្ញា ឆុន ស្រីណាត់ លំដាប់ពិន្ទុ 99.135 មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង និងទី៣ យុវជន មាស រតនៈវិភូ លំដាប់ពិន្ទុ 98.963 មកពីវិទ្យាល័យ ថ្មស ស្រុកបូទុមសាគរ។

    បេក្ខជនទាំង ៣ រូប ក្រោយពីទទួលរង្វាន់លើកទឹកចិត្ត បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចពិជ័យសេនាទៀ បាញ់ និងលោក ជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុងដែលបានយកចិត្តទុកដាក់ និងបានផ្ដល់នូវម៉ូតូ១គ្រឿង និងថវិកា៤ លានរៀល ជូនដល់ពួកគាត់ក្នុងម្នាក់ៗ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img