More

    មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១៤០ប័ណ្ណ ជូនប្រជាពលរដ្ឋភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំ កំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( ប័ណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋចំនួន ១១២ គ្រួសារ ភូមិចាំស្រី (៨៧ ប័ណ្ណ) និងភូមិក្រាំងអាត់ (៥៣ ប័ណ្ណ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាថ្ងៃនេះព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពងសីលា។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។

    ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់ប័ណ្ណកម្មសិទ្ធរបស់ខ្លួនឱ្យបានល្អគង់វង្ស ព្រោះប័ណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្តិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់មិនបានត្រឹមត្រូវ វាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយ:ពេល ១១ឆ្នាំ ប័ណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។

    ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សពីរនាក់ គឺម៉ូតូ និងម៉ូតូដែលបានបាត់បង់កម្លាំងពលកម្ម ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នចៀសវាងមានគ្រោះ ព្រោះថាអាយុជីវិតមិនទិញមកវិញបានទេ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img