More

    ទិវាពិភពលោកស្អាតលើកទី៣ របស់រដ្ឋបាលខេត្តកោះកុង ក្រោមប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍន៍

    spot_img

    កោះកុង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានអញ្ជើញចូល រួមទិវាពិភពលោកស្អាត (World Cleanup Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២០ (World Tourism Day 2020) ក្រោមប្រធានបទ (ទេសចរណ៍ និងការអភិវឌ្ឍជន) ដោយមានចូលរួមគ្រប់ ស្ថាប័នអង្គភាពនានាក្នុងខេត្ត អាជ្ញាធរឃុំ សង្កាត់ ក្រុម ស ស យ ក ក្រុងសាខាកាកបាទក្រ ហមខេត្ត ក្រុមកាយារិទ្ធ សិក្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនកុះករ។

    លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង បានធ្វើការអានសារលិខិត របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ក្នុងឱ កាសអបអរសាទរទិវា ទេស ចរណ៍ពិភពលោកនាពេលកន្លងទៅ លោកជំទាវមិថុនា ភូថង បានសំដែងនូវការកោតសរ សើរ សាទរនៅខ្លឹមសារ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុង ស្មារតី របស់រដ្ឋាភិបាល កម្ពុជា បន្តការងារថែរក្សាអនាម័យ តាំងពីទីក្រុង រហូតដល់ជនបទ គោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ឱ្យបានច្រើនចូលមកកាន់កម្ពុជា បើទោះបីក្នុងកាលៈទេសៈ ដល់លំបាកក្នុងគ្រា នៃកាផ្ទុះរីករាលដាល នៃជំងឺកូវីដ-19 នេះក៏ដោយ។

    លោកជំទាវអភិបាលខេត្តកោះកុង បានមានប្រសាសន៍ បញ្ជាក់ទៅកាន់កងកម្លាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស ដោយមាន ខ្លឹមសារ ថា អនាម័យល្អ បរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ គឺសម្រាប់យើងទាំងអស់គ្នា និងភ្ញៀវទេស ចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមក ក្នុងខេត្តរបស់យើង ហើយម្យ៉ាងវិញទៀត នៅក្នុងខេត្តយើងទាំងមូល បើអនាម័យស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានរបៀបរៀបរយនៅ ក្នុងការចោលកាកសំណល់ផ្សេងៗ យើងនឹងអាចទទួលបាននូវសុខមាលភាព ដ៏ល្អប្រសើរ ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ។

    លោកជំទាវមិថុនាភូថង ក៏បានផ្ដាំផ្ញើជាចុងក្រោយថា យើងធ្វើត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅ ក្នុងមូលដ្ឋានរបស់យើង ឲ្យបានប្រសើរដើម្បីសោភ័ណភាព និងសុខមាលភាពរបស់យើង ជាពិសេស ត្រូវរួមគ្នាបន្តថែរក្សាការពារ អនាម័យ បរិស្ថានស្អាត ឲ្យបានល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img