More

    ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍ជាង២៦ម៉ឺននាក់ ក្នុងកំឡុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ

    spot_img

    (ព្រះសីហនុ)៖ ក្នុងថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍បានមកទស្សនា លែងកំសាន្តយ៉ាងសប្បាយនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។

    តាមរបាយការណ៍លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២កន្លងទៅ ភ្ញៀវទេសចរផ្ទៃក្នុង សរុបចំនួន២៦២.៤១១នាក់ ថយចុះ២៣,៤២% ក្នុងនោះភ្ញៀវជាតិ ២៥៥.២៣៣នាក់, ថយចុះ២៥,១៩% និងភ្ញៀវបរទេស ៧,១៧៨នាក់, កើនឡើង១៣,៧៣%។

    លោកបានឲ្យដឹងបន្ថែមថា មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ៦ជើង ស្មើនឹងភ្ញៀវសរុប២៦៦នាក់, កើនឡើង៦,៨២% ក្នុងនោះ ភ្ញៀវជាតិ៩នាក់, ថយចុះ៤៣,៧៥% និងភ្ញៀវអន្តរជាតិ ២៥៧នាក់, កើនឡើង១០,៣០%។

    ចំពោះភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះនានា សរុប ២.៤៣១នាក់, ថយចុះ១២,៥៥% ក្នុងនោះភ្ញៀវជាតិ ១.០៦២នាក់, ថយចុះ៤៥,៤៨% និងភ្ញៀវបរទេស ១.៣៦៩នាក់, កើនឡើង៦៤,៣៤% ។

    ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៥៩.៧១៤នាក់ ថយចុះ២៣,៥៣% ក្នុងនោះ
    ភ្ញៀវជាតិ២៥៤,១៦២នាក់, ថយចុះ២៣,៩៨% និងភ្ញៀវបរទេស៥,៥៥២នាក់, កើនឡើង៥,៨៣%។

    លោកប្រធានមន្ទីរទេសចរណ៍បានគូសបញ្ជាក់ថា អំពីបញ្ហាសន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ ក្នុងរយៈពេល៣ថ្ងៃនេះ ដោយមានការយកចិត្តដាក់ពីថ្នាក់ដឹកនាំខេត្ត មានលោក គួច ចំរើន ប្រធានគណៈបញ្ជការឯកភាពខេត្តព្រះសីហនុ សហការជាមួយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  កម្លាំងសមត្តកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ចុះគោលដៅត្រៀម២៤ម៉ោង/២៤ម៉ោង ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ៕

    spot_img

    អត្ថបទទាក់ទង

    spot_img