More

    សិស្សមកពីតាមបណ្ដាក្រុងស្រុកមកមើលស្តាប់នៃលទ្ធផលប្រលងសញ្ញាប័ត្រទុតិយភូមិនៅតាមមណ្ឌលចំនួនបីក្នុងវិទ្យាល័យខេត្តឧត្តរមានជ័យ

    spot_img

    (ឧត្តរមានជ័យ) ទិដ្ធភាពទូទៅរបស់សិស្ស ជាច្រើននាក់មកពីតាមបណ្ដាក្រុងស្រុកនាំគ្នាមកមើល លទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបនៅមណ្ឌលចំនួន៣ វិទ្យាហ៊ុនសែនឧត្តរមានជ័យលិចវិទ្យាល័យឧត្តរមានជ័យត្បូង វិទ្យាល័យតេជោសែនសំរោង។

    ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៣ចំនួនសិស្សដែលបានមកមើលឈ្មោះលទ្ធផលប្រឡងនៅតាមណ្ឌលនីមួយៗ អ្នកខ្លះក៏មានទឹកចិត្តសប្បាយរីករាយខណៈពេលដែលបានជាប់ដោយឡែក អ្នកដែលមិនបាននិទ្ទេសល្អក៏គាត់មានទឹកមុខស្រពាប់ស្រពោនមកហើយអ្នកខ្លះទៀតក៏លោតហូរកញ្ជ្រៀវសប្បាយអឺងកងខណៈពេលដែលបានប្រឡងជាប់ ហើយក្នុងនោះសិស្សដែលជាប់និទ្ទេសAចំនួន៦នាក់ស្រី៥ប្រុស១សម្រាប់ខេត្តឧត្តរមានជ័យ។

    បើតាមការលើកឡើងពីសិស្សម្នាក់ក្នុងចំណោម១ពាន់នាក់ជាងដែលប្រឡងធ្លាក់មានឈ្មោះ ពាងពន្លឺរតន:ភេទប្រុសអាយុ១៥ឆ្នាំរៀននៅថ្នាក់ទី១២Cនៃវិទ្យាល័យតេជោសែនសំរោង បានរៀបរាប់ថា គាត់ពុំមានការបាក់ចិត្តនោះទេ ហើយនៅឆ្នាំក្រោយនឹងខិតខំប្រឹងរៀនសូត្របន្ថែម មួយវិញទៀតប្តេជ្ញាចិត្តថា នៅឆ្នាំក្រោយនឹងប្រឡងឲ្យជាប់ដូចសិស្សដទៃទៀតដែរ។

    គួររំលឹកថា ក្នុងចំណោមសិស្សមួយពាន់នាក់ជាងក្នុងបីមណ្ឌលសិក្សម្នាក់មកពី ស្រុកចុងកាល់បានប្រឡងជាប់បាននីតិ Dបានលើកឡើងថា នៅមុនពេលដែល បានមកមើលលទ្ធផលប្រឡងនេះយប់មិញគាត់ មានការ ភ័យផងអរផងហើយក៏គិតច្រើនមិនដឹងថាជាប់ឬក៏ធ្លាក់ដល់ពេលមកឃើញជាប់ មានគិតសប្បាយផងចង់យំផង ជាងនេះទៅទៀត ក្នុងនាម សិស្សានុសិស្សទាំងគ្នាគាត់ក៏សំណូមពរឲ្យ សិស្ស ដែលត្រូវប្រឡងនៅពេលឆ្នាំក្រោយៗទៀតសូមឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រកុំមានការគេចវេះពីសាលាហើយនិងមួយទៀត ត្រូវខិតខំ រៀនគួរបន្ថែមដើម្បីបានប្រឡងជាប់គ្រប់ៗគ្នាផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img