More

    ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom

    spot_img

    ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល មន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom ជាមួយ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដា្ឋន នៃគណៈកម្មាធិការ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)។

    កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សាគ្នាទៅលើសំណើសុំពូជស្រូវចំនួន ១២៥៧០០ គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករចំនួន ១២៥៧ គ្រួសារ ដើម្បីស្តារផ្ទៃដីបង្កបង្កើនផលទំហំ ៤៧០ហិកតា ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ដែលត្រូវបានរងការខូចខាតដោយគ្រោះទឹកជំនន់ ដែលតម្រូវឱ្យមានការស្ដារឡើងវិញ។

    សូមបញ្ចាក់ថា ករណីសំណើសុំពូជស្រូវនេះ ត្រូវបាន ឯកឧត្តម វង់ សណ្តាប់ ទទួលយក និងជំរុញដល់អាជ្ញាធរស្រុកត្រូវផ្ដល់ទិន្នន័យឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចែក បានចំគោលដៅ និងមានប្រសិទ្ធភាព។

    គួររំលឹកផងដែរថា ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០២៣ បានទទួលរង ឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាលឱ្យជន់លិចប៉ះពាល់ស្រូវចំនួន ១២ឃុំ លើ១៨ឃុំ ប៉ះពាល់ផ្ទៃដីចំនួន ៥៨១ហិកតា ផ្ទៃដីខូចខាតចំនួន ៤៧០ហិកតា នៃផ្ទៃដីដែលមានលទ្ធភាពស្ដារឡើងវិញ ៤៧០ហិកតា រួមមាន៖ ឃុំដើមឬស ព្រែកស្លែង ជើងកើប ព្រែករកា បឹងខ្យាង អំពៅព្រៃ កណ្ដោក អន្លង់រមៀត ត្បែង រលាំងកែន គោកត្រប់ និងត្រពាំងវែង។

    spot_img

    អត្ថបទទាក់ទង

    spot_img