More

    នគរបាលស្រុកសង្កែឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិនិងអ្នកទទួលផលចំនួន០៣នាក់

    spot_img

    (បាត់ដំបង) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វេីការស៊េីបអង្កេតរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាលួចនិងទទួលផលចោរកម្មចំនួន០៣នាក់។

    លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
    ១-ឈ្មោះ ឈួម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច)
    ២-ឈ្មោះ ជឿន សុខរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច)
    ៣-ឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (ទទួលផល) ។

    លោកអធិការបានបញ្ជាក់ថា ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២២និង ៣០នាទីនៅចំណុចក្រុមទី០៥ ភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីលួចមានស្ថានទម្ងន់ទោស (ហែកជញ្ជាំស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ) និងការទទួលផលចោរកម្មមួយកើតឡើងបង្កដោយក្រុមជនមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពហែកជញ្ជាំស័ង្កសីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ាន ប៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី បាត់បង់សម្ភារះរួមមាន៖
    -ធុងបាស ពណ៌ខ្មៅ ចំនួន០១
    -អាំភ្លី ពណ៌ខ្មៅ ចំនួន០១គ្រឿង
    -ចង្ក្រានហ្គាស ពណ៌ក្រហម ចំនួន០១
    -ទូរស័ព្ទដៃស៊េរីចាស់ ពណ៌ស ចំនួន០១គ្រឿង។

    ក្រោយពីទទួលបណ្តឹងរួចសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួន ដោយជនសង្ស័យទាំងពីរនាក់បានឆ្លេីយសារភាពថា ពួកខ្លួន បានចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន និងបានយកទៅលក់ឱ្យឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

    ក្រោយពេលសាកសួរ សមត្ថកិច្ចបានដកហូតសម្ភារះប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img