More

    អ្នកធ្វើដំណើរតាមដងផ្លូវរិះគន់ទៅលើបងប្អូនអាជីវករលក់ដូរលើចិញ្ចើមផ្លូវក្រោយផ្សារសំរោង យ៉ាងណែនតាន់តាប់អត់សណ្តាប់ធ្នាប់

    spot_img

    (ឧត្តរមានជ័យ) បើយោងតាមការលើកឡើងពីបងប្អូនធ្វើដំណើរតាមឡានតាមម៉ូតូមានការរិះគន់និងត្អូញត្អែរហើយរអ៊ូរទាំទៅលើក្រុមអាជីវករលក់ដូរនៅលើចិញ្ចើមថ្នល់នៅចំណុចក្រោយផ្សារសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ចំណុចនេះតែងតែមានការចង្អៀតពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃបងប្អូន អាជីវករ នាំគ្នាមកដាក់ឆ័ត្រ ក្រាលកៅស៊ូលក់ដូរជាបន្តបន្ទាប់។

    បើតាមការបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះ ពីអាជីវករម្នាក់ បានបង្ហើបប្រាប់ថាគាត់លក់រាល់ថ្ងៃនេះគឺជួលកន្លែងមុខផ្ទះគេលក់ ក្នុងមួយថ្ងៃមួយពាន់រៀល ដោយមូលហេតុនៅក្នុងផ្សារគ្មានកន្លែងលក់នោះទេទើបគាត់សម្រេចចិត្ត មកជួល មុខផ្ទះគេលក់ជាប្រចាំថ្ងៃ ជាក់ស្តែងលក់នៅលើចិញ្ចើមផ្លូវតែម្តង។

    ប្រភពមួយផ្សេងទៀតចេញពី បងប្អូនដែលធ្វើដំណើរតាមរថយន្តបាន លើកឡើងថាប្រសិនបើជាអាជ្ញាធរពុំមានការទប់ស្កាត់រៀបចំសណ្ដាប់ធ្នាប់ ឲ្យបានល្អនោះទេ ទីតាំងផ្លូវនៅខាងក្រៅផ្សារសំរោងទៅមុខក្លាយជា កន្លែងលក់ដោយសេរី លក់ដោយអត់សណ្តាប់ធ្នាប់បង្កផលប៉ះពាល់ ដល់ការឈប់ចត ផ្លូវរួមតូចចង្អៀត ជាពិសេសរាល់ការធ្វើដំណើរពេលជៀសគ្នាម្តងៗក៏ពិបាកជារៀងរាល់ថ្ងៃ។

    សូមជម្រាបថា បើតាមការលើកឡើងពីបងប្អូនដែលធ្វើដំណើរ ទាំងឡានម៉ូតូនៅពេលមកផ្សារម្តង ពួកគាត់ទទូចស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សង្កាត់ ក្រុង សូមជួយមានវិធានការ និងរកទីកន្លែងឲ្យបងប្អូនលក់ឲ្យបានសមរម្យកុំឲ្យមានការ តូចចង្អៀតពិបាកពួកគាត់ធ្វើដំណើរលើផ្លូវសាធារណៈហើយមួយទៀតខ្លាច មានបញ្ហាគ្រោះថ្នាក់នូវប្រការណាមួយដែលយើងមើលមិនឃើញផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img