More

    សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៥ទីតាំងនៅក្នុងក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សជាច្រើននាក់ដកហូតវត្ថុតាងមួយចំនួនធំ.!

    spot_img

    ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន៥ទីតាំងផ្សេងផ្សេងគ្នាឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់និងបានដកហូតវត្ថុតាងបានមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

    យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ដែលប្រព្រឹត្ដនៅចំនួន៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ។

    ក្នុងនោះដែរបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ០២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។

    របាយការណ៍ដដែតបានបញ្ជាក់បន្ថែមទៀតថាក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន​ ២១​ នាក់​ (ស្រី​ ០៦​ នាក់)​ ជនជាតិខ្មែរ​និងដករហូតសម្ភារៈវត្ថុតាងបានមួយចំនួន ។

    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img