More

    ចាក់ដីលុបអូរបម្រុងវាតយកកម្មសិទ្ធិ ត្រូវអាជ្ញាធរហាមឃាត់ទាន់

    spot_img

    កោះកុង៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលម៉ិញ មន្ត្រីជំនាញ និង អាជ្ញាធរក្រុងខេមរភូមិន្ទ បានចុះទៅធ្វើការហាមឃាត់ក្រុមឈ្មួញ ដែលកំពុងចាក់ដីចូល ទៅក្នុងចំណីអូរមួយកន្លែង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ បំណងយកធ្វើជាកម្មសិទ្ធិឯកជន ត្រង់ចំណុចស្ពានអូរព្រែកជ័រ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    បើតាមការបញ្ជាក់ពីលោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ បានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាល ក្រុង អាជ្ញាធរ រួមទាំងមន្ត្រីជំនាញ បានចុះមកធ្វើការពិនិត្យជាក់ ស្តែង និងសម្រេចអោយឈ្មួញ ដែលកំពុងចាក់ដីចូលក្នុងចំណីអូរខាងលើ បញ្ឍប់សកម្មភាពចាក់ដីជាបណ្តោះអាសន្ន ដោយតម្រូវអោយភាគីម្ចាស់ដី យកឯកសារពាក់ព័ន្ធទៅកាន់សាលា ក្រុង ដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រាយ បើសិនជាភាគីម្ចាស់ ដីនៅតែបន្តចាក់ដី នៃអាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវ ច្បាប់ជាធរមាន។

    ដោយឡែកបើយោង ទៅតាមរបាយការណ៍ជាក់ស្តែង ដែលក្រុមមន្ត្រីជំនាញ បានចុះពិនិត្យដោយផ្ទាល់នោះ បានអោយដឹងថា ការចាក់ដីខាងលើ គឺពិតជាបានចាក់បំពាន ចូលទៅក្នុងអូរជាមធ្យមប្រមាណជា៦ ទៅ ៧ម៉ែត្រ។

    បើយោងតាមការបញ្ជាក់ពីពលរដ្ឋ ដែលរស់នៅជិតតំបន់ខាងលើ បានអោយដឹងដែរថា ដីដែលក្រុមឈ្មួញកំពុងចាក់នេះ ពីដើមឡើយគឺពុំមានបុគ្គលណាម្នាក់ ជាម្ចាស់នោះឡើយ (ដីសាធារណៈរបស់រដ្ឋ) ព្រោះអូរខាងលើនេះមានសារៈសំខាន់ សំរាប់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះខ្លាំងណាស់ ដោយរដូវប្រាំងពួកគាត់អាចយកទឹកអូរនេះ ទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបានជាច្រើន ដោយឡែកសំរាប់រដូវវស្សាវិញ អូរមានតួរនាទីរំដោះនូវជំនន់ទឹកភ្លៀង និងជាកន្លែងរមណីដ្ឋានដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀតផង។

    ប្រភពដដែលបន្តថា អូរនេះពី ដើមឡើយមាន តូបលក់ដូររបស់ពលរដ្ឋមួយគ្រួសាររស់នៅ តែក្រោយមកនារដូវវស្សា ត្រូវបានទឹកកួចយកតូបនោះទៅបាត់ ហើយក៏លែងមានអ្នកណាមកសាងសង់តូប នៅក្បែរមាត់អូរនេះទៀតដែរ តែស្រាប់តែពេលថ្មីៗនេះក៏មានក្រុមឈ្មួញមកចាក់ដីបំរុង លុបយកធ្វើជាកម្មសិទ្ធិទៅ វិញ រឿងរ៉ាវនេះបានធ្វើអោយពួក គាត់ដាក់ការសង្ស័យថាអាច បណ្តាលមកពីមានការឃុបឃិតបើកភ្លើងខៀវ ពីស្ថាប័នពាក់ព័ន្ធ។ រឿងនេះចាំមើលថា តើអាជ្ញាធរនិងមន្រ្តីជំនាញ មានចំណាត់ការបែបណាបន្តទៀត ទៅការចាក់ដីរំលោភចូលអូរខាងលើនេះ។

    ជុំវិញរឿងរ៉ាវចាក់ដីនេះ លោក សន សុភ័ស្ត បានខលមកអ្នក សារព័ត៌មាន ដោយអះអាងថាខ្លួនជាម្ចាស់ដី ហើយថាគ្រាន់តែចាក់ដីលប់លើដីខ្លួនឯងប៉ុណ្ណឹង អ្នកសារព័ត៌មានតេសួរនាំបីទៅបួននាក់ហើយ តើវាខុសអ្វីខ្លះទៅ ហើយអោយធ្វើអ្វីទៅបានវាត្រឹម ត្រូវ ខ្ញុំសូមប្រាប់ថា បើអ្នកណាហ៊ានចុះផ្សាយ ខ្ញុំនឹងប្តឹងទៅតុលាការហើយ ព្រោះដីខ្ញុំមានប្លង់៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img