More

    អាជីវករលក់ដូរនៅផ្សារថៃដែលរងគ្រោះដោសារអគ្គិភ័យឆាបឆេះតូបអស់គ្មានសល់២០៣នាក់បានមកទទួលអំណោយពីកាកបាទក្រហមខេត្ត

    spot_img

    (ឧត្តរមានជ័យ)កាលពីចុងសប្តាហ៏កន្លងទៅនៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាននាំយកអំណោយនិងថវិកាមួយចំនួន ផ្តល់ជូនអាជីវករចំនួន២០៣នាក់( ខ្មែរ ១៩៦ នាក់ ថៃ ៧ នាក់)ដែលរងនូវអគ្គិសភ័យឆេះផ្សារឆងចម ស្ថិតនៅភូមិដាន ឃុំកាប់ជើង ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ជាប់គ្នារវាងច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលហេតុការណ៏អគ្គិភ័យឆាបឆេះតូបខ្មែរលក់នៅផ្សារថៃនេះដែរបានកើតឡើងកាលពីអំឡុងយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង៩និង២០ទីកន្លងមកនេះ។

    ពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនដែលជាអាជីវករលក់ដូរនៅផ្សារឆងចមនៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២៣នេះដែរក៏មានការចូលរួមពីខាងភាគីថៃលោកអភិបាលស្រុកកាប់ជើង អភិបាលក្រុងសំរោង កងកម្លាំងពាក់ព័ន្ធប្រចាំការនៅមាត់ច្រកអូរស្មាច់ លោក លោកស្រី អភិបាលរងខេត្ត សាខាកាកបាទក្រហម មន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ផ្សេងទៀត។

    ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តមប៉ែនកុសល្យ អភិបាលខេត្តបានមានប្រសាសន៏ថា ចំពោះការខូចខាតសម្ភារ:របស់បងប្អូនអាជីវករលក់ដូរនៅផ្សារឆងចម ទាំងថៃនឹងខ្មែរ ក្នុងនាមរដ្ធបាលខេត្ត ពិតជាមែនការសង្វែកហើយក៏ចូលរួមសោកស្តាយជាទីបំផុត នូវការខាតបង់មួយដ៏ធំធេង ដែលទាំងនេះជាការខិតខំតស៊ូរបស់បងប្អូនអស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានចំណាយទាំងដើមទុន ទាំងកម្លាំងកាយ ពេលវេលា តែជាអកុសល្យមកជួបនូវបញ្ហាអគ្គិភ័យឆាបឆេះតូបអស់រលីងដែលមានចំនួនរហូតដល់ទៅចំនួន២០៣តូបម្នាក់ៗរងការខាតបង់ថវិការរាប់សិបមុឺនដុល្លារ ដោយសារមូលហេតុទុស្សេរខ្សែភ្លើង។

    ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្ថែមថា ជុំវិញករណីអគ្គិភ័យឆេះតូបរបស់អាជីវករនៅផ្សារឆងចមស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ ក្រោយពីអាជ្ញាធរខ្មែរនឹងថៃបានចុះស្រង់ស្ថិតិចំនួនពិតប្រាកដចំពោះអ្នករងគ្រោះដែលខាតបង់ដោយសារភ្លើងឆេះតូបរួមទាំងអីវ៉ាន់ផ្សេងៗកាលពីអំឡុងថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣កន្លងទៅនេះ រាល់ការជួយសម្រួលកន្លែងលក់ដូរយ៉ាងណានោះ សូមបងប្អូនមេត្តារងចាំបន្តិចសិន ជាក់ស្តែងលោកនឹងខិតខំប្រឹងប្រែងព្យាយាមហើយធ្វើជារបាយការណ៏បន្ថែមជូនដំណឹងទៅខាងភាគីថៃដោយរងចាំជួបប្រជុំពិភាក្សាគ្នាជាមួយអភិបាលខេត្តសុរិន្ទ ដើម្បីរកនូវវិធីសម្រច រឺក៏ដំណោះស្រាយ ជាសំណង ណាមួយសមស្របថាតើធ្វើតូបថ្មី ឲ្យលក់បណ្តោះអាសន្ន ក៏ពុំអាចបញ្ជាក់ច្បាស់ប្រាកដដែរ យ៉ាងណាមិញប្រសិនបើមានគោលការណ៏អ្វីពីខាងភាគីថៃ ខាងរដ្ធបាលខេត្តឧត្តរមានជ័យនឹងជូនដំណឹងជាបន្តទៀត។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img