More

    ឃាត់ខ្លួនជនសង្ស័យបានចំនួន 6 មុខសញ្ញា និងដកហូតបានម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន 3 ថង់តូច

    spot_img

    រតនគិរី ៖ កាលពីថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 19 និង 30 នាទីយប់ ដោយមានការបញ្ជាផ្ទាល់ ពីលោកវីរៈសេនីយ៍ឯក សូយសំណាង អធិការ នៃអធិការដ្ឋាន នគរបាលស្រុកអូយ៉ាដាវ
    កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ ដោយ លោក វរសេនីយ៍ត្រី ជា វីរៈ អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ាតេ ដោយមានការ សម្របសម្រួល នីតិវិធីដោយ លោក
    កែវភក្តី ព្រះរាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារជាតិញៀន ស្ថិតនៅ ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី
    ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន 6 មុខសញ្ញា និងដកហូតបានម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន 3 ថង់តូចសម្ភារៈ សេពគ្រឿងញៀន មួយចំនួនទៀតផងដែរ។

    ជនសង្ស័យដែលត្រូវឃាត់ខ្លួន ÷
    ទី ១.ឈ្មោះ ថុលសុធា ភេទប្រុសអាយុ 37 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងឈើ ទីលំនៅបច្ចុប្បន្ន ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

    ទី ២.ឈ្មោះ ធា តុលា ភេទប្រុស អាយុ 14 ឆ្នាំជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរកម្មករ
    ទីលំនៅបច្ចុប្បន្ន ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

    ទី ៣.ឈ្មោះ ឆឹង រតនា ភេទប្រុស អាយុ 25 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

    ទី ៤.ឈ្មោះ សេង លី ភេទប្រុស អាយុ 22 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ រត់តុ
    ទីលំនៅបច្ចុប្បន្ន ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

    ទី ៥.ឈ្មោះ វង្ស វិថី ភេទប្រុស អាយុ 18 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

    ទី ៦.ឈ្មោះ ជា ស្រេងវណ្ណៈ ភេទប្រុស អាយុ 19 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ រត់តុ ទីលំនៅបច្ចុប្បន្ន ភូមិអ៊ុន ភូមិលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

    វត្ថុតាងដកហូតរួមមាន÷

    ១. ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣ ថង់តូច

    ២. ទូរសព្ទដៃ ចំនួន ៤ គ្រឿង

    ៣. ម៉ូតូចំនួន ៣ គ្រឿង

    ៤. ឧបករណ៍សេព គ្រឿងញៀន មួយចំនួនទៀត។

    បច្ចុប្បន្ន កម្លាំងជំនាញគ្រឿងញៀន នៃអធិការ អធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ បាន នឹងកំពុង ឃាត់ខ្លួនជនសង្ស័យទាំង 6 នាក់ខាងលើ និងរក្សាវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីចាត់ការបន្តទៅអយ្យការ អមសាលាដំបូងខេត្តរតនគីរី ចាត់ការតាមនីតិវិធីច្បាប់។

    spot_img

    អត្ថបទទាក់ទង

    spot_img